ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់បានជនដែលលួចដុតផ្ទះពលរដ្ឋឆេះអស់១៥គ្រួសារនោះ បានហើយ.!

(ភ្នំពេញ)៖ក្រោយជនដៃដល់បានលួចដុតបំផ្លាញផ្ទះពលរដ្ឋឆេះអស់១៥គ្រួសារនោះមកសមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ ម្តុំផ្លូវ១០៥ស្ថិតនៅភូមិ៥ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមននៅព្រឹកថ្ងៃទី១ខែ កក្កដា ឆ្នាំ២០២១ ។

លោក ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌ បានឱ្យដឹងថាជនសង្ស័យឈ្មោះ មឿន នី ហៅម៉ៅ ដូង ភេទប្រុស អាយុ៣៣ឆ្នាំ ។

ជននេះបានយកភ្លើងដុតបំផ្លាញផ្ទះប្រជាពលរដ្ឋសង់អំពីឈើ ជញ្ចាំងនិងដំបូលប្រក់ស័ង្កសីជាបន្ទប់ជួលចំនួន១៥គ្រួសារ រងការខូចខាតទាំងស្រុង ដោយមិនបានយកសម្ភារចេញទាន់ទេ។

ដល់ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១សមត្ថកិច្ចបានចាប់ជនសង្ស័យម្នាក់នាំមកប៉ុស្តិ៍រដ្ឋបាលនិង ដាវ១ដើម។ប៉ុន្តែជនសង្ស័យជាមនុស្សសតិមិនគ្រប់ សមត្ថកិច្ចបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញដើម្បីអប់រំកែប្រែចិត្តឱ្យធ្វើជាមនុស្សល្អវិញ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *