ព័ត៌មានរាយការណ៍

ល្បែងស៊ីសងតាមប្រព័ន្ធ អនឡាញជាច្រើនកន្លែង កំពុងបើករីកដូចផ្សិត នៅខណ្ឌដង្កោ!

(ភ្នំពេញ)៖ ទីតាំងភ្នាល់ល្បែងស៊ីសងជល់មាន់ តាមប្រព័ន្ធ”អនឡាញ”(អាយផេតនិងឡេបថប)ជ្រកក្រោមអាជ្ញាបណ្ណឆ្នោតឡូតូ ជាច្រើនកន្លែង ក្នុងភូមិសាស្ត្រខណ្ឌដង្កោ.កំពុងបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរនិងសមត្ថកិច្ច រក្សាភាពស្ងៀមស្ងាត់។

ករណីនេះលោក ជឹម សុីថា អធិការខណ្ឌដង្កោ បានថ្លែងថាៈ«លោកមានផែនការបង្ក្រាបហើយ ប៉ុន្តែមិនច្បាស់ទីតាំង»។

សេក្ដីរាយការណ៍បានឱ្យ«សារព័ត៌មាន»យើងដឹងថាៈទីតាំងល្បែងអនឡាញទាំងនោះមានដូចជា៖
ទី១.ផ្លូវចូលតាម ហ្គារ៉ាស់សាំង ផ្សារសារឿនយ៉ានី ប្រហែល១០០ម៉ែត្រ បត់ឆ្វេងប្រហែល៣០ម៉ែត្រ ត្រង់ចំណុចផ្ទះបុកស្នូកឃ័រ.ប៊ីយ៉ា.ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។
ដែលមានក្រុមអ្នកញៀនល្បែងមកលេងភ្នាល់ចាក់ លុយធំៗយ៉ាងច្រើនកុះករ រាល់ថ្ងៃតែម្ដង ។

ទីតាំងទី២. ត្រង់ចំណុចតារាងបាល់ទះខាងត្បូងវត្តជើងឯក ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។
៣. ត្រង់ចំណុចចិញ្ចឹមមាន់ជល់ខាងត្បូងវត្តជើងឯក ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។
៤. ត្រង់ចំណុចក្រោយហាងគុយទាវ ក្បែរកន្លែងបោះប៊ូរ ខាងត្បូងវត្តជើងឯក ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។
៥. ស្ថិតនៅចំណុចហាងបាយជាប់ច្រកចូលការ៉ាស់ឡាន ក្រុមហ៊ុនស៊ិនទ្រី នៅភូមិសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ តែម្ដង។
នេះគ្រាន់តែជាតួរលេខទ្រួសៗ ដែលភ្នាក់ងារ«សារព័ត៌មាន»យើងទទួលបានតែប៉ុណ្ណោះ។

ពោលគឺនៅក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ មានទីតាំងល្បែងអនឡាញជ្រកក្រោមអាជ្ញាបណ្ណឆ្នោតឡូតូ ភ្នាល់ដាក់លុយ ជាច្រើនកន្លែងទៀត ដែលកំពុងបើកដំណើរការ និងពុំទាន់រៀបរាប់អស់។

សូមជម្រាបថាៈ កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដាច់ណាត់ឲ្យអភិបាលរាជធានី.ខេត្ត បិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឱ្យខានតែបាន។

ក្នុងនោះសម្តេច បានបញ្ជាក់យ៉ាងច្បាស់ថាៈ អាជ្ញាធរស្រុក ក្រុង ខេត្ត.ណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងនោះទេ? អាជ្ញាធរមានសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង។

ពាក់ព័ន្ធករណីនេះ នៅព្រឹកទី១២.០៣.២០២៣«សារព័ត៌មាន»យើងបានព្យាយាមសុំការបកស្រាយ ពីលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ
ប៉ុន្តែទូរស័ព្ទចូលហើយ គ្មានអ្នកទទួល។

រីឯលោក ជឹម សុីថា អធិការខណ្ឌដង្កោបានថ្លែងថាៈ ខ្ញុំមានវិធានការបង្ក្រាបហើយ។
លោកអធិការបន្តថាៈ បងប្អូនអ្នកសារព័ត៌មានជាច្រើន បានផ្សាយខុសទីតាំង ទើបពិបាកបង្ក្រាប។

បើតាមលោក ជឹម សុីថា គឺលោកចង់ឱ្យអ្នកសារព័ត៌មានឈរ នៅកន្លែងទីតាំងល្បែងផ្ទាល់ រួចរាយការណ៍មកសមត្ថកិច្ច ទើបស្រួលលោកចាត់កម្លាំងចុះបង្ក្រាប។

បើទោះបីជាលោកអធិការ អះអាងថាៈសមត្ថកិច្ចរបស់លោក មិនស្គាល់ទីតាំងល្បែងស៊ីសង ជល់មាន់ តាមប្រព័ន្ធ”អនឡាញ”អាយផេតនិងឡេបថប.បែបនោះក្ដី។ ប៉ុន្តែធាតុពិតជាក់ស្ដែងៈ នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ មានល្បែងអនឡាញ ជាច្រើនកន្លែងកំពុងបើកដំណើរការ នរណាក៏ដឹង។ ខណៈថៅកែល្បែងអនឡាញ ទាំងនោះ សុទ្ធតែមានទំនាក់ទំនងល្អ ជាមួយអាជ្ញាធរនិងសមត្ថកិច្ច ជាថ្នូរនិងលាភសក្ការៈ យ៉ាងច្រើននិងទៀងទាត់៕

អង្គភាពយើងខ្ញុំផ្សព្វផ្សាយនេះទៅតាមវីជ្ជាជីវៈ គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។

adm

Leave a Reply

Your email address will not be published. Required fields are marked *