ព័ត៌មានសន្តិសុខសង្គម

រន្ធត់ណាស់ ! ផ្ទុះឡបូជាសព បណ្តាលឱ្យអាចារ្យភ្លុកម្នាក់ស្លាប់ភ្លាមៗ

(ខេត្ដកំពង់ចាម)៖ រឿងដ៏រន្ធត់មួយបានកើតឡើង ខណៈពេលកំពុងរៀបចំបូជាសាកសពតាមប្រពៃណី ភ្លាមៗនោះស្រាប់តែផ្ទុះឡបូជាសព (ដុចខ្មោច) បណ្តាលឱ្យអាចារ្យភ្លុកម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងជាង ២រសៀល ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២២ ស្ថិតក្នុងភូមិរវាង ឃុំខ្នុល់ដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

លោកអធិការស្រុកជើងព្រៃ នួន ម៉េងហួរ បានឱ្យដឹងថា ពេលដង្ហែសពយកមកបូជានោះមានអាចារ្យភ្លុក ឈ្មោះ ហុឹម សឿន ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរ នៅឃុំរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ជាអ្នកទទួលជួយរៀបចំបូជាសព ដោយប្រើអូសនិងប្រេងសាំងសម្រាប់បូជាសព។ ពេលដាក់សពចូលមេនហើយក៏រៀបចំអូសដាក់ពីលើហើយចាក់សាំងជាច្រើនលីត្រពីលើអុសនិងលើសព។ ពេលធ្វើរួចហើយលោកអាចារ្យភ្លុកឈ្មោះ ហុឹម សឿន និងបងប្អូនសាច់ញាតិសពបានបិទទ្វារឡបូជាសពដោយដាក់គន្លឹះពីក្រៅ រួចនាំគ្នាដើរប្រទក្សិណបីជុំ លុះពេលដើរបានមួយជុំ លោកអាចារ្យភ្លុក ហុឹម សឿន
បានកាន់ចន្លុះដែលដុតភ្លើងលើកជន្លលើកទី១នៅមុខទ្វារឡបូជាសព ពេលនោះស្រាប់តែឆាបសាំងឆេះផ្ទុះឡបូជាសពបណ្ដាលឱ្យខ្ទាតទ្វារឡបូជាសពធ្វើពីដែកមកត្រូវចំសៀតផ្កាខាងឆ្វេងរបស់លោកអាចារ្យភ្លុក ឈ្មោះ ហុឹម សឿន បណ្ដាលឱ្យមានរបួសធ្ងន់ និងស្លាប់ភ្លាមៗនៅទីកន្លែងកើតហេតុតែម្ដង។

លោកអធិការបានឱ្យដឹងទៀតថា ក្រោយពីបានទទួលព័ត៌មាននេះភ្លាមលោកបានចាត់កម្លាំងជំនាញផែនព្រហ្មទណ្ឌ នៃអធិការដ្ឋានគរបាលស្រុកជើងព្រៃ ដឹកនាំដោយលោកវរសេនីយ៍ទោ កាំង គីមហុង អធិការរងទទួលផែនព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នុរដំបង អាជ្ញាធរភូមិ ឃុំ គ្រូពេទ្យ និងបងប្អូនសាច់ញាតិរបស់សពធ្វើការពិនិត្យពីកន្លែងកើតហេតុឃើញថាកន្លែងកើតហេតុស្ថិតនៅទីកន្លែងឡបូជាសពសហគមន៍ ក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម សង់ពីថ្មរៀបឥដ្ខ មានច្រកទ្វារដែកមួយសំរាប់ដាក់សពចូលនៅទិសខាងលិច និងមានបំពង់ផ្សែងមួយសម្រាប់បង្ហុយផ្សែងឡើងលើ ហើយអ្វីដែលកើតឡើងមិនមានពាក់ព័ន្ធករណីផ្សេងនោះទេ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *