ព័ត៌មានសន្តិសុខសង្គម

​​​​ហ្គេម​បាញ់​ត្រី​ នៅ​ក្នុងមជ្ឍមណ្ឌល​ ជីន​ស៉ឺ​ម៉ូវ​ បើកដំណើរការយ៉ាងរំភើយ!

(ភ្នំពេញ)៖​ ថ្មីៗ​នេះ​លោក​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​ក្រេីន​រំលឹក​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ខ្លួន​ទាំង​១៤​ខណ្ឌ​ធ្វេី​យ៉ាង​ណា​បង្ក្រាប​ល្បែង​ស៊ីសង​ និង​បញ្ហា​គ្រឿង​ញៀន​ឲ្យ​អស់​នៅ​ក្នុង​ភូម​សាស្ត្រ​រាជធានី​ភ្នំពេញ​ តែ​បេីយេីង​ក្រឡេក​មក​មេីល​នៅ​ភូមិ​សាស្ត្រ​ក្នុង​ខណ្ឌ​ចំការមន​ឯណេះវិញល្បែង​ស៊ីសង​ប្រភេទ​ហ្គេម​បាញ់​ត្រី​រាប់​សិប​កន្លែង​ រាប់​សិន​ទូ​ នៅ​ក្នុង​មជ្ឈមណ្ឌល​ ជីនស៊ឺ​ម៉ូវ​ ស្ថិត​នៅសង្កាត់ទន្លេរ បាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ​ កំពុង​បេីក​ដំណើរការ​ស្វាគមន៍​អតិថិជន​មក​ពី​គ្រប់​មជ្ឈដ្ឋាន​។

នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា​ ប្រសាសន៍​របស់​ឯកឧត្តម​ អភិបាល​រាជធានី​ភ្នំពេញ​ ហាក់​សាប​ដូច​សម្លរ​អត់​បង់​អំបិល​អញ្ចឹង​។ តើគោលនយោបាយ​ ភូមិ​ ឃុំ​/សង្កាត់​ មាន​សុវត្ថិភាព​ ទាំង៧​ ចំណុច ដែលដាក់ចេញ ដោយរាជ​រដ្ឋបាល​ មានប្រសិទ្ធភាព ដែរឬទេ?

សូម​បញ្ជាក់​ថា​ នាពេលកន្លងទៅ ល្បែង ស៊ីសង តាមប្រព័ន្ធ អនឡាញ ជាពិសេស ទូហ្គេម បាញ់ត្រី ត្រូវ បានប្រមុខថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជារបិទទាំងអស់ មិនអនុញ្ញាតឲ្យស្ថាប័ន ពាក់ព័ន្ធ ចេញលិខិត អនុញាត បើកអាជីវកម្ម ល្បែងសុីសងប្រភេទនេះទៀតឡើយ។ តែក្នុងនោះ ត្រូវបានគេសង្កេត ឃើញថា នៅតាមបណ្តាក្រុង ស្រុក ខេត្ត មួយចំនួន និង ក្នុងរាជធានី នៅតែមានក្រុមឆ្លៀតឱកាស ធ្វើការឃុបឃិតគ្នា ជាមួយមន្រ្តី មួយចំនួនតូច ដែលអាចហៅបានថា “ជាមន្រ្តីគ្រាប់ល្ពៅស្ងោប្រភេទទី១ “ក្នុងមូលដ្ឋាន លួចបើក ល្បែងស៊ីសង ប្រភេទ ស្លុត ទូបាញ់ត្រី និង ល្បែងមួយចំនួនទៀត ដែលរាជរដ្ឋាភិបាល កម្ពុជា ហាមឃាត់ ។ ទង្វើទាំងអស់នេះ អាចបញ្ជាក់បានថា សុខសុវត្ថិភាព នៅតំបន់នោះ គឺគ្មានសុវត្ថិភាព ពិតប្រាកដនោះទេ ព្រោះយើងដឹងហើយថា ទីណា មានល្បែងស៊ីសង ទីនោះ ប្រាកដ ជាមានករណី លួច ឆក់ ប្លន់ និង ការប្រើប្រាស់ អំពើហឹង្សា ជាមិនខាន ។

ប្រជាពលរដ្ឋ​រង់ចាំ​មេីល​ថា​ តើ​លោក​ ថេង​ សុថុល​ អភិបាល​ខណ្ឌ​ចំការមន​ និង​លោក​ យិន​ សាន្ដ​ អធិការ​ខណ្ឌ​ចំការមន​ មាន​សមត្ថភាព​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​នៅ​ក្នុង​មជ្ឈមណ្ឌល​ ជីន​ស៊ឺ​ម៉ូវ​ បាន​ដែរ​ទេ​​៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *