(ខេត្ដកណ្ដាល)៖ នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីខ្យល់គបណ្ដាលឲ្យស្លាប់លើចុងត្នោតយ៉ាងសង្វេគនៅចំណុចក្នុងសាលាគរុកោសល្យភូមិភាគខេត្តកណ្តាល ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឲ្យ ដឹងថា សាកសពឈ្មោះ អាន វណ្ណៈ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ ឡើងត្នោត ជនជាតិខ្មែរ ស្នាកនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមការបំភ្លឺរបស់គ្រូគរុសិស្សដែលរៀននៅសាលាគរុកោសល្យភូមិភាគខេត្តកណ្តាលបានឲ្យដឹងថា នៅមុនពេលកើតហេតុឃើញជនរងគ្រោះមកឡើងត្នោតនៅសាលាគរុកោសល្យជាប្រចាំ ប្រហែលកន្លះម៉ោងមក ក៏ឃើញធ្លាក់ធៀបគាបទឹកត្នោត ចុះក្រោមក៏មើលជនរងគ្រោះពីលើដើមត្នោតឃើញដេកនៅលើដើមត្នោតនិង ក៏សង្ស័យបានស្រែកហៅតែមិនឆ្លើយតប បានប្រាប់សមត្ថកិច្ចឲ្យចុះមកមើល ហើយបានទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះ ខាងក្រុមគ្រួសារជនរងគ្រោះបានមកដល់ ក៏បានឡើងទៅលើដើមត្នោត យកខ្សែចងយោងជនរងគ្រោះចុងក្រោម បន្ទាប់មកក៏នាំគ្នាជួយសង្គ្រោះរឹងទ្រូង និងធ្វើចលនាបេះដូង ហើយបានទាក់ទងទៅឡានពេទ្យ ពេលមកដល់ប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ បន្ទាប់មកសមត្ថកិច្ចចុះមកពិនិត្យ ហើយក៏ដឹកជនរងគ្រោះយកទៅធ្វើបុណ្យ។
បើយោងតាមសមត្ថកិច្ចផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថាស្ថានភាពសាកសព មាត់ឡើងស្វាយ ប្រដាប់ភេទមានទឹករំអិល ក្រៅពីហ្នឹងពុំមានស្លាកស្នាមអ្វីគួរឲ្យកក់សំគាល់ឡើយ។ តាមការសន្និដ្ឋានជនរងគ្រោះពិតជាស្លាប់ដោយ ខ្យល់គ ឬគាំងបេះដូងពិតប្រាកដមែន។បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕