ព័ត៌មានសន្តិសុខសង្គម

រថយន្តលំដាប់សេដ្ឋីម៉ាក Rolls Royce បេីកបុកមនុស្សរបួសធ្ងន់៤នាក់ហេីយបេីករត់គេចខ្លួន មិនទទួលខុសត្រូវ​លេីសមត្ថកិច្ចមិនទាន់កំណត់មុខសញ្ញា….?

(ភ្នំពេញ)៖ មនុស្សប្រុសស្រី៤នាក់រងរបួសធ្ងន់ធ្ងរ ខ្ទាតបេីងបោកនឹងថ្នល់ បន្ទាប់ត្រូវរថយន្តស៊េរីទំនេីប Rolls Royce ពណ៍ស បេីកបុកម៉ូតូ ​ហេីយបេីករត់គេចខ្លួនបាត់នោះ​ ពេលនេះកម្លាំងនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ តាមរកឃេីញហេីយ នៅក្នុងភូមិគ្រឹះមួយកន្លែងផ្ទះលេខ282 ផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វារ…​

សមត្ថកិច្ចកំពុងរងចាំគោលការណ៍ពីថ្នាក់លេី​ ដេីម្បីយកអ្នកបេីកបរ​ និងរថយន្តបង្កមកចាត់ការនិងដោះស្រាយតាម​ច្បាប់ ។

សូមបញ្ជាក់ថា​ គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះកេីត បានកើតឡេីងនៅចំណុចស្តុប​ប៉េកាសេ ផ្លូវព្រះមុនីវង្ស ព្រំប្រទល់​សង្កាត់ស្រះចក​ និងសង្កាត់វត្តភ្នំ កែងផ្លូវព្រះអង្គឌួង ក្នុងខណ្ឌដូនពេញ​ កាលពីម៉ោង០០:០៥នាទីយប់រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២៣ មិថុនា​ ២០២១នេះ។

adm

Leave a Reply

Your email address will not be published. Required fields are marked *