ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធលួចបើកគណនីយ៍តេឡេក្រាមក្លែងក្លាយបន្លំធ្វើជាលោកអធិការស្រុកលើកដែកដើម្បីយកលុយពីជនរងគ្រោះ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២២និង០០នាទី នៅ ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
ដោយមានជនរងគ្រោះចំនួន ០២នាក់៖
១.ឈ្មោះ តែ អៃគាង ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅផ្ទះលេខ៧E0 ផ្លូវ១០៥ ភូមិ៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
២.ឈ្មោះ អាំ ធូ ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
ចំណែកឯជនសង្ស័យឈ្មោះ អ៊ុំ សុខនិមល ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិដកពោធិ៍ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដម។
តាមសមត្ថកិច្ចឱ្យដឹងថាក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ ជនសង្ស័យ បានបង្កើតគណនីយ៍តេឡេក្រាមដោយក្លែង ជាលោកអធិការស្រុកលើកដែក និងបានដាក់រូបភាព និងបានប្រើសម្លេងរបស់លោកអធិការស្រុកលើកដែក ដើម្បីឆាតទៅកាន់ជនរងគ្រោះ ហើយដើរតួជា លោកអធិការ ស្រុកលើកដែក និងជួយដោះស្រាយ រឿងដែលឈ្មោះ សុខ មួយ ជំពាក់ប្រាក់ជនរងគ្រោះ ដើម្បីជាការជួយរត់ការទារប្រាក់នេះ ជនសង្ស័យ តម្រូវឲ្យជនរងគ្រោះផ្ញើប្រាក់ចូលគណនីយ៍ ឈ្មោះ THOU AM (ធូ អាំ)ជាថ្លៃសេវារត់ការ ដោយលើកទី១ ដល់លើកទី៣ សរុបចំនួន០៦លានរៀល និងលើកទី៤ ចំនួន១២០ដុល្លា ដោយវេទៅគណនីរបស់ជនសង្ស័យដោយផ្ទាល់។
លុះមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ជនរងគ្រោះបានដឹងថាខ្លួនជនសង្ស័យដែលដើរតួជាលោកអធិការស្រុកលើកដែកនោះ
ពេលនោះជនរងគ្រោះក៏បានប្តឹងសមត្ថកិច្ចឲ្យជួយស្រាវជ្រាវដើម្បីឃាត់ខ្លួនជនសង្ស័យ បន្ទាប់ពីបានទទួលបណ្ដឹងភ្លាម កម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបាន។
ក្រោយសួរនាំជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានបង្កើតគណនីតេលេក្រាម ដោយប្រើរូបភាព និងឈ្មោះ របស់លោកអធិការស្រុកលើកដែក ក្នុងការទំនាក់ទំនងជាមួយជនរងគ្រោះ ដើម្បីរត់ការទារប្រាក់ពីឈ្មោះ សុខ មួយ និងបានបង្កើតគណនីយ៍ក្លែងក្លាយដាក់ឈ្មោះ(ធូ អាំ) THOU AM ដើម្បីឲ្យជនរងគ្រោះទុកចិត្តថាជា លោកអធិការស្រុកលើកដែក និងឲ្យជនរងគ្រោះវេរប្រាក់មកខ្លួនពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕