ព័ត៌មានជាតិ

សប្បុរសជន​ បន្តនាំយកអំណោយ​ ប្រគល់ជូន​ គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​ ខេត្តកំពង់ចាម​

(ខេត្ដកំពង់ចាម)​៖ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ និង​ឯកឧត្ដម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ រួមនឹង​អភិបាល​រង​ខេត្ត​ នាព្រឹក​ថ្ងៃ​ទី​១​ ខែឧសភា​​ ឆ្នាំ​២០២១​នេះ​ បាន​បន្ត​ទទួល​អំណោយ​ជា​សម្ភារ​ និង​ស្បៀងអារហារ​ ​ពី​សប្បុរសជននានា​ ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ដេីម្បី​បង្ការ​​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​​ ខណៈ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រួមគ្នា​ ​​ប្រយុទ្ធ​ប្រឆាំង​នឹង​​វីរុស​កូរ៉ូណា​​ដ៏​កាច​សាហាវ​នេះ​ ។​

ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងអំណរគុណ​ និង​ជូនពរ​ចំពោះ​សប្បុរសជននានា ដែល​បាន​​គាំទ្រ​​ឧបត្ថម្ភ​ ជា​សម្ភារ​ និង​ស្បៀង​អាហារ​​​ ប្រគល់ជូន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ​នេះ​ ហើយ​ក៏ជាការជួយ​ចែករំលែក​ ចំពោះ​ទុក្ខលំបាក​ និង​ការខ្វះខាត របស់បងប្អូន​ពលករ​ចំណូល​ស្រុក​ ក៏ដូចជា​​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ ផង​ដែរ​ ។

គួរ​បញ្ជាក់​ផង​ដែរថា​ ពិធី​ប្រគល់​ និង​ទទួល​អំណោយ​នេះ​ ដោយ​អ្នកឧកញ៉ា ឃុន សៀ និងលោកជំទាវ ឧបត្ថម្ភ​ អង្ករ ចំនួន២០តោន និងមី ចំនួន១៥០កេសធំ ។

លោក​ឧកញ៉ា​ ស៊ុង​ សារ៉​ន និង​លោកជំទាវ​ ឧបត្ថម្ភ​ ទឹក​អាល់កុល​ ចំនួន​៥កាន​ ម៉ាស​២៥កេស​ មី១០០កេស​ និង​ត្រីខ​ ចំនួន​១២កេស​ធំ​ ។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ឧបត្ថម្ភ​ អង្ករ​ចំនួន​ ៥តោន​ ។ ព្រះធម្មានុលក្ខណ៍​ សេង​ ម៉េងលក្ខ័ណ​ ព្រះប្រធានលេខាធិការដ្ឋានសាលាគណ​ខេត្តកំពង់ចាម​ បាន​ដឹកនាំ​គៀងគរ​ និង​ឧបត្ថម្ភ​ ទឹក​បរិសុទ្ធ​ ចំនួន​១៩០០យួរ​ ។

សមាគមន៍​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូគ្រិស្ត​ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ ឧបត្ថម្ភ​ អាវពេទ្យ​ ចំនួន​១០០សម្រាប់​​ ម៉ាស​ ៥ម៉ឺន​ម៉ាស​ និង​ស្រោម​ដៃ​ ចំនួន​១០០០ប្រអប់​ផងដែរ​ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *