(ភ្នំពេញ)៖ក្រោយគេហទំព័រ ម្ចាស់ទន្លេមេគង្គសូមធ្វើកាឆ្លើយតបទៅនឹង
សេចក្តីស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រិត្តិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដែលមានខ្លឹមសារថា៖ នៅមានរោងសង្វៀជល់មាន់នឹងអាប៉ោង ស្ថិតនៅចំណុចមេទឹកស្រង៉ែ ខាងក្រោយភូមិគោហ៊េ ដែលមានចម្ងាយប្រហែល ២០០០ម៉ែត្រ ស្ថិតក្នុងឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
ហើយសមត្ថកិច្ចបានយកសម្ភារៈមួយចំនួននឹងថតតែកន្លែងមិនមែនជារោង នឹងកន្លែង ដែលមើលទៅថាជាលក្ខណៈទ្រង់ទ្រាយតូចតាច ហើយធ្វើរបាយការណ៍ជូនថ្នាក់លើដើម្បីបំភាន់ ឲ្យថ្នាក់លើបកស្រាយបំភ្លឺនិងមានការយល់ច្រលំ មកលើសារព័ត៌មាន ម្ចាស់ទន្លេ ដែលចុះផ្សាយព័ត៌មានពិតច្បាស់លាស់ ជាក់លាក់ គឺព័ត៌មានចុះយកផ្ទាល់។
ដូច្នេះហើយសូមលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមជួយពិនិត្យមើលនឹងតាមដានផងទាន មិនម៉ែនដូចថ្នាក់ក្រោមរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោនោះទេ។
នៅថ្ងៃទី២៩,០១,២០២១
សេចក្ដីរាយការណ៍បានបង្ហើបប្រាប់«ម្ចាស់ទន្លេមេគង្គ»ថា៖ដោយមានការយកចិត្តទុកដាក់នឹងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកងមាស, ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកុយ ដឹកនាំដោយ លោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាស និងអាជ្ញាធរមូលដ្ឋាន ចុះធ្វើការស្រាវជ្រាវបង្ក្រាប នឹងរុះ រើ ទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់លុយ ) ស្ថិតនៅចំណុចមេទឹកស្រង៉ែ ខាងក្រោយភូមិគោហ៊េ ដែលមានចម្ងាយប្រហែល ២០០០ម៉ែត្រ ស្ថិតក្នុងឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម អស់ហើយ។
លោកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបញ្ជាលោកអធិការដ្ឋាននគរបាលស្រុកកងមាស និងប៉ុស្តិ៍នគរបាលរដ្ឋបាលជាសេនាធិការ នឹងធ្វើការចាត់តាំងកម្លាំងជំនាញបន្តល្បាតត្រួតពិនិត្យក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ពិសេសចំណុចទីតាំងដែលសារព័ត៌មានបានរាយការណ៍ និងចាត់វិធានការណ៍អនុវត្តជំនាញ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងនោះ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណចំពោះបណ្តាសារព័ត៌មាន សាធារណជន និងបណ្តាញទំនាក់ទំនងសង្គម ដែលតែងតែសហការផ្ដល់ព័ត៌មានមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់តាំងអនុវត្តជំនាញ បង្ការ ទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទបានទាន់ពេលវេលា ពិសេសបានចូលរួមចំណែកក្នុងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ជាចុងក្រោយប្រពលរដ្ឋក្នុងខេត្តកំពង់ចាមសូមថ្លែង អំណរ អរគុណដល់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដែលតែងតែគិតគូ និងយកចិត្តទុកដាក់ ពីសុខ ទុក្ខ រាល់បញ្ហា របស់ប្រជាពលរដ្ឋ «អរគុណ សន្តិភាព»៕