ព័ត៌មានសន្តិសុខសង្គម

លោក វន សុីផា អភិបាលស្រុកសាមគ្គីមានជ័យ បានចុះពិនិត្យស្ថានភាពរស់នៅប្រជាពលរដ្ឋដែលរងគ្រោះដោយភ្លើងឆេះផ្ទះ

(កំពង់ឆ្នាំង)៖ រសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ លោក វន សុីផា អភិបាលស្រុកសាមគ្គីមានជ័យ បានចុះពិនិត្យស្ថានភាពរស់នៅប្រជាពលរដ្ឋដែលរងគ្រោះដោយភ្លើងឆេះផ្ទះនៅស្រុកទឹកផុស ដែលមកស្នាក់នៅបណ្តោះអាសន្នទីតាំងស្នាក់ការដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជន និងគ្រួសារក្នុងភូមិក្កុលអភិវឌ្ឍន៍ ស្ថិតនៅភូមិខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងពេលជួបសំណេះសំណាលនោះលោកអភិបាលស្រុកក៏បានលើកឡើងពីការយកចិត្តទុកដាក់សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៑ុន រ៉ានី ហ៑ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលបានណែនាំឱ្យអាជ្ញាធរខេត្តសម្របសម្រួលដោះស្រាយដីធ្លីសម្រាប់ស្នាក់នៅ និងធ្វើកសិកម្មជូនផងដែរ។ ជាមួយគ្នានេះ ឯកឧត្ដមអភិបាលខេត្តក៏បានណែនាំដល់រដ្ឋបាលស្រុកសាមគ្គីមានជ័យតាមដានការស្នាក់នៅបណ្តោះអាសន្ននេះផងដែរ។

លោកអភិបាល ក៏បាននាំយកនូវសម្ភារប្រើប្រាស់មានដូចជា៖ ចាន ឆ្នាំង ស្លាបព្រា ខ្នើយ មុង ភួយ កន្ទេលសម្រាប់ប្រើប្រាស់ និងបានផ្តាំផ្ញើឱ្យដាំដុះបន្លែសម្រាប់កាត់បន្ថយការចំណាយ និងផ្តល់ការងារបណ្តោះនៅសាលាស្រុក(ជាកម្មករ) ជូនដល់កូនប្រុសបើពេញចិត្ត៕

សូមចូលរួម Subscribe Telegram Channel ព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ឥឡូវនេះតាមរយៈ👉JOIN NOW🔗

adm

Leave a Reply

Your email address will not be published. Required fields are marked *