ព័ត៌មានរាយការណ៍

ឆ្នោតកត់ដោយកុំព្យូទ័រLH34 កំពុងដំណើរការយ៉ាងរលូននៅសង្កាត់ផ្សារដើមគរ ហាក់មិនញញើតសមត្ថកិច្ចជំនាញ និងកំពុងផ្គើនទៅនិងអនុសាសន៍របស់តេជោ ហ៊ុន សែន នូវភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច សង្ស័យ អាជ្ញាធរមានសមត្ថកិច្ច ជាអ្នកបើកភ្លើងខៀវ! 

ភ្នំពេញ ៖ ល្បែងឆ្ពឹនភ្នែកសមត្ថកិច្ច យកការលក់ការហ្វេ

ជាការបិទបាំង ទីតាំងកត់ឆ្នោតដុះស្លែល្បែងស៊ីសងខុសច្បាប់កត់ឆ្នោតវៀតណាមដ៏ធំមួយកន្លែងដែលមានស្លាកសំគាល់LH34កំពុងសប្បាយកើបលុយ និងបើកលេងយ៉ាងរលូននៅផ្ទះលេខ២៨B តាមបណ្តោយផ្លូវ២២៣ ក្នុងសង្កាត់ផ្សារដើមគរ ខ័ណ្ឌទួលគោក កំពុងបើកលែងយ៉ាងគ្រឹកគគ្រែងជាយូរឆ្នាំមកហើយមិនឃើញអជ្ញាធរសមត្ថកិច្ចខណ្ឌទួលគោកចុះបង្ក្រាបឡើយ ហើយម្ចាស់ទីតាំងកំពុងតែផ្គើននិង អនុសាសន៍ របស់សម្តេច តេជោ ព្រទាំងមិនគោរពទៅតាមបទបញ្ជារបស់លោកអភិបាលរាជធានីភ្នំពេញទៀតផង។

ប្រជាពលរដ្ឋសង្ឃឹមថា លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោករួមទាំងលោកសុខ ហេង អធិការនគរបាលខណ្ឌ និងងចុះបង្ក្រាបទីតាំងកត់ឆ្នោតដ៏ធំគឺប្រើដោយប្រពន្ធ័កុំព្យូទ័រ កំពុងបើកលេងបង្អួតភ្នែកអាជ្ញាធរ និងសមត្ថកិច្ច យ៉ាងរលូនដោយមិនខ្លាចញញើតអ្វីបន្តិចសោះឡេីយ។

ទីតាំងនោះស្ថិតនៅ ផ្ទះលេខ២៨B តាមបណ្តោយផ្លូវ២២៣ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ(លក់កាហ្វេបាំងមុខចូលចាក់តាមផ្លូវច្រកខាងក្រោយ)។

ប្រជាពលរដ្ឋសង្ឃឹមថា លោកអភិបាលនៃគណៈអភិបាលខណ្ឌទួលគោក និងលោក អធិការ និងមានវិធានការលើរឿងនេះ ព្រោះថាល្បែងគឺបង្ករនៅជម្លោះក្នុងគ្រួសារ ព្រោះតែកង្វះខាតថវិការ ប្រើភាពផ្សងព្រេង (ព្រឹកស្តាយលេខ ល្ងាចស្តាយលុយ) ចាក់ឆ្នោតអស់ត្រឡប់មកផ្ទះវិញបង្ករជាហឹង្សាគ្រប់បែបយ៉ាង ដូចនេះ សមត្ថកិច្ចជំនាញ និងមានវិធានការលើរឿងនេះ និងសូមមានវិធានការចុះបង្ក្រាបទៅលើទីតាំងល្បែងស៊ីសងខាងលើនេះផង ដើម្បីបញ្ចៀសនូវហឹង្សាណាមួយកើតឡើង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *