![](https://xn--k2eafc4dm6ad0a1bytyeb8k6dgg.com/wp-content/uploads/2021/02/145819778_2872031686343292_7634534854494798379_o-e1612536254837-720x642.jpg)
![](https://xn--k2eafc4dm6ad0a1bytyeb8k6dgg.com/wp-content/uploads/2021/02/145819778_2872031686343292_7634534854494798379_o-e1612536254837-720x642.jpg)
Related Articles
ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចុះពិនិត្យទីតាំង និងប្រជុំដាក់ផែនការត្រៀមរៀបចំពិធីសំណេះសំណាល ជាមួយកម្មករ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន
ខេត្ដកំពង់ចាម៖ នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងប្រជាប្រធានគណៈកម្មការការពារសន្តិសុខជាតិ និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នេះ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យទីតាំង និងប្រជុំ ដើម្បី ដាក់ចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រមុខថ្នាក់ដឹកនាំ ក្នុងពិធីជំនួបសំណេះសំណាលជាមួយ កម្មករនិយោជិត នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម ពីឯកឧត្ដម អស់លោក ជាប្រតិភូមកពីក្រសួង ស្ថាប័នរដ្ឋពាក់ព័ន្ធ លោកអភិបាលរងខេត្ត លោក លោកស្រី ជាតំណាងមន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត កងកម្លាំងទាំង៣ អាជ្ញាធរមូលដ្ឋាន និងតំណាងម្ចាស់រោងចក្រ ជាច្រើននាក់ ផងដែរ ។ បើតាម នាយឧត្តមសេនីយ៍ […]
នគរបាលខេត្តកំពង់ធំឃាត់ខ្លួននគរបាលសេដ្ឋកិច្ចក្រសួង ២នាក់ ដាក់កុងត្រូលជជុះព្រមទាំងវាយអ្នកដឹកឈើជំរិតទារប្រាក់..!!!
(ខេត្តកំពង់ធំ) ៖ លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរង ទទួលផែនព្រហ្មទណ្ឌខេត្តកំពង់ធំ បានដឹកនាំកម្លាំងចុះ ឃាត់ខ្លួនប៉ូលិសសេដ្ឋកិច្ចក្រសួង ពីរនាក់តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ធី ញាញ់ អាយុ៣២ឆ្នាំរស់នៅភូមិល្អក់ ឃុំកំពង់ថ្ម ។ ការ ឃាត់ខ្លួនជនសង្ស័យខាងលើប្រព្រឹត្តទៅនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ដោយធ្វើឡើងតាមការចង្អុលបញ្ជាពីលោកព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។ សមត្ថកិច្ចបានឲ្យដឹងថា៖ មនុស្ស០៤នាក់បានដាក់កុងត្រូលជជុះជំរិតទារប្រាក់ និងប្រើអំពើហិង្សាវាយនឹងពិល ទះកំភ្លៀង អុកនឹងជង្គង់ទៅលើប្រជាពលរដ្ឋដឹកឈើ (ក្តារ ) ចំនួន០៩សន្លឹកដោយគោយន្តកន្រៃ្តកាឡេថងយកមកធ្វើផ្ទះនៅតំបន់អូជ្រៅ ភូមិសាស្ត្រភូមិគន្លងខ្ទីង ឃុំឈើទាល ស្រុកសណ្តាន់ បណ្តាលឲ្យរងរបួសធ្ងន់ដោយសារទារឲ្យបង់ប្រាក់មិនបាន។ ជនសង្ស័យទាំង៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងនោះជនដៃដល់មានទី១.ឈ្មោះ អ៊ុច សុខរិទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទី២.ឈ្មោះ កែវ រីណា ភេទប្រុស អាយុ៣១ឆ្នាំ ភូមិលេខ២០ ផ្លូវ៦១៤សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទាំង២នាក់ជាមន្រ្តីនគរបាលសេដ្ឋកិច្ចក្រសួងត្រូវកសាងសំណុំរឿងបបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ។ ចំណែកជនសង្ស័យ២នាក់ទៀត ម្នាក់ជាប្រជាការពារ […]
អាវុធហត្ថរាជធានីភ្នំពេញ ហាត់សមបច្ចេកទេសបាញ់គ្រាប់ពិត ដើម្បីពង្រឹងសមត្ថភាព!
(ភ្នំពេញ)៖ កាំភ្លើងវែង កាំភ្លើងខ្លី ចង់មានថ្វីដៃគឺត្រូវហ្វឹកហាត់ឲ្យបានញឹកញាប់។ ដោយបានការសហការ ពីនាយកគ្រប់គ្រង ទីលានបាញ់កាំភ្លើង ហនុមាន ដែលបានផ្តល់ទីតាំង ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ហាត់សម បង្កើនសមត្ថភាព ពង្រឹងថ្វីដៃ លើជំនាញបាញ់កាំភ្លើង លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បាននាំយកនូវ បច្ចេកទេសថ្មី ក្នុងការបាញ់កាំភ្លើងគ្រាប់ពិត មកបង្ហាត់បង្ហាញ បង្រៀនដល់ កម្លាំង គ អន្តរាគមន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីពង្រឹងសមត្ថភាព ត្រៀមលក្ខណៈជាស្រេច ទុកប្រើប្រាស់ពេលមានហេតុការចាំបាច់ ប្រឈមជាមួយជនល្មើសដែលមានល្បិចកិច្ចកល់ថ្មីៗ ទៅតាមសម័យកាលរីកចម្រើន នៃបច្ចេកវិទ្យា។ ក្រៅពីកងកម្លាំងសមត្ថកិច្ច ចំពោះជនស៊ីវិល ក៏អាចទៅជួលទីតាំងហ្វឹកហាត់បាញ់កាំភ្លើង នៅទីលានបាញ់កាំភ្លើង ហនុមាន ដើម្បីហាត់សមបាញ់គ្រាប់ពិត បានផងដែរ៕ ទីតាំងទីលានបាញ់កាំភ្លើង ហនុមាន https://maps.app.goo.gl/7jw5U25Gf6R9jrkC8