(ប្រទេសថៃ)៖ យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់ចំនួន ៥ នាក់ដែរ ក្នុងចំណោមជនរងគ្រោះសរុប១៣នាក់ ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយបានកើតឡើងនៅក្នុងខេត្តស្រះកែវ ប្រទេសថៃ ដោយសាររថយន្តក្រឡាប់។
ករណីនេះបើតាមសេចក្តីរាយការណ៏ដែលទទួលបានបឋមគឺបានបញ្ជាក់ថា បានកើតឡើងនថ្ងៃទី២,ខែវិច្ឆិកា,ឆ្នាំ២០២១វេលាម៉ោង ៩ និង ១០ នាទីយប់ ខាងមុខសាលារៀន ខ្លងយ៉ាយឥន្ទ្រ ក្នុងភូមិសាស្ត្រឃុំវុាំងថង ស្រុកវុាំងសុំប៊ូន ខេត្តស្រះកែវ។ព័ត៌មានបឋមបានបញ្ជាក់ថា មានរថយន្តមួយគ្រឿងដែលដឹកពលករខ្មែរសរុបទាំងអស់ចំនួន ១៣ នាក់ បានបើកបរក្នុងល្បឿនលឿន ហើយបានរេចង្កូតទៅបុកនឹងសសរបង្គោលភ្លើង និងធ្វើអោយរថយន្តក្រឡាប់ជាច្រើនត្រឡប់ ធ្វើអោយពលករខ្មែរស្លាប់ និងរបួសធ្ងន់ជាច្រើននាក់។ក្រោយពីកម្លាំងតម្រួតថៃចុះពិនិត្យជាក់ស្តែងគឺសង្គេតឃើញថា មានមនុស្សស្លាប់នៅនឹងកន្លែងចំនួន ៥ នាក់ ក្នុងនោះស្រី៣ ប្រុស២ និងអ្នកបើកបររថយន្តដែលជាជនជាតិថៃម្នាក់ ដោយឡែកពលករខ្មែរដែលរបួសធ្ងន់ចំនួន ៨ នាក់ទៀត កំពុងបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ចំណែកមូលហេតុ និងអត្តសញ្ញាណយើងនៅមិនទាន់ទទួលបាននៅឡើយ៕