(សៀមរាប)៖ មេឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ ឈ្មោះ «រ៉េត» បានធ្វើសកម្មភាពដឹកឈើ ចេញពីតំបន់ ព្រៃអភិរក្ស ឆ្លងកាត ភូមិសង្កែរ នឹង ភូមិចុងស្ពាន យកទៅលក់ចែកចាយនៅតាមដេប៉ូ ក្នុងស្រុកសូនិគមបានដោយរលូន។
ជាក់ស្ដែងនៅម៉ោង ៩:៣០ នាទីព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១នេះ.. អ្នកសារព័ត៌មានយើង បានតាមថតផ្តិតយករូបភាព តែឈ្មូញដឹកឈើខុសច្បាប់រូបនេះ បានប្រើអំពើហិង្សា មកលើអ្នកសារព័ត៌មាន នឹង គំរាម កំហែង ជេរប្រមាថ មកលើអ្នកសារព័ត៌មានព្រោះខ្លាចអ្នកសារព័ត៌មានថតយករូបទៅផ្សព្វផ្សាយព័ត៌មានពិត ធ្វើឲ្យប៉ះពាល់ដល់មុខជំនួញរកស៊ីដឹកឈើខុសច្បាប់របស់គេ។
ហេតុការណ៍ឈ្លោះប្រកែកជេរប្រមាថមកលើអ្នកសារព័ត៌មាននៅចំណុចភូមិ កំបោអរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
ភ្លាមៗ នោះដែរក្រុមសារព័ត៌មានទាំងអស់នោះបានរាយការណ៍ជូនទៅជំនាញរដ្ឋបាលព្រៃឈើខ្វាវ បានចុះធ្វើការបង្ក្រាប បានឈើចំនួន ១ម៉ែត្រគីប
យកទៅរក្សាទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើខ្វាវ ឬឯមធ្យោបាយដឹកឈើគោយន្តកន្ត្រៃត្រូវបានមេឈ្មួញទម្លាក់ឈើចោលដាក់មេប្រូចបើករត់យករួចខ្លួនបាត់ស្រមោលតែម្ដង។
បើតាមការរៀបរាប់ប្រាប់ ពីក្រុមអ្នកសារព័ត៌មានដែរត្រូវគេគំរាមកំហែង និងជេរប្រមាថមើលងាយ ថាមេឈ្មួញដុះស្លែឈ្មោះ រ៉េត រូបនេះតែងតែធ្វើការដឹកជញ្ជូនឈើខុសច្បាប់ ជាប្រចាំ ហើយនិយាយថាមិនមានសមត្ថកិច្ចណាហ៊ានចាប់នោះទេ បើដឹកឈើខ្លាចគេចាប់ដឹកធ្វើអី ឃើញហើយថាកន្លងមកមិនដែលមានសមត្ថកិច្ចជំនាញណាបង្ក្រាបបានម្ដងណាឡើយ ទើបទូរសព្ទព័ត៌មានតាមថតយករូបភាព នឹងរាយការណ៍ជូនទៅសមត្ថកិច្ចជំនាញ ក៏បានចុះមកបង្ក្រាបទាន់ពេលវេលា។
ដោយ ៖ លោក ឆៃ សុខណា