ព័ត៌មានជាតិ

អជ្ញាធរមីន សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំគណៈកម្មាធិការសកម្មភាពមីនខេត្ត ឆ្នាំ២០២២

(ខេត្ដកំពង់ចាម)៖ នារសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការសកម្មភាពមីនខេត្ត ក្រោមអធិបតីភាពឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម។

នាឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃមួយប្រកបដោយបរិយាកាសសោមនស្សរីករាយ និងស្និទ្ធស្នាលក្រៃលែង ក្នុងឱកាសនៃការជួបជុំរវាងអាជ្ញាធរមីន និងគណៈកម្មាធិការសកម្មភាពមានខេត្ត ដើម្បីរួបរួមសហការគ្នាអនុវត្តឱ្យមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផល នូវ “គម្រោងសម្ដេចតេជោ សម្រាប់សកម្មភាពមីន” ក្រោមប្រធានបទ (ផ្ដល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម)។

ឯកឧត្តមអភិបាលខេត្ត ថ្លែងបន្តថា ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា អាជ្ញាធរមីន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន ប្រជាជននៅទូទាំងប្រទេស ជាពិសេសក្នុងខេត្តកំពង់ចាម ប្រាកដជាធានាបាននូវសុវត្ថិភាពពីការរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងពេលដ៏ខ្លីខាងមុខជាក់ជាមិនខាន៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *