បន្ទាយមានជ័យ៖ជំនាញវប្បធម៌ស្នើមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចជួយសហការចាត់វិធានការលើសំណង់គ្មានច្បាប់នៅបរិវេណប្រាសាទបន្ទាយឆ្មារ។ លោកយង់តាំងគួយប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យបាននិយាយប្រជុំសាលាខេត្តបន្ទាយមានជ័យថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០ថា៖ការដែលបានបើកកិច្ចប្រជុំតាមសំណើរបស់លោកនេះស្តីពីពិនិត្យដោះស្រាយនិងមានវិធានការចំពោះការសាងស់ង់សំណង់គ្មានច្បាប់អនុញ្ញាត។ឬក៏មិនអាចអនុញ្ញាតច្បាប់ដែលស្ថិតក្នុងតំបន់ការពារបរិវេណប្រាសាទបន្ទាយឆ្មារក្នុងឃុំបន្ទាយឆ្មារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ លោកបានបន្តថា ការសាងសង់ខុសច្បាប់នោះមានច្រើន ហើយមន្ត្រីជំនាញបានចុះពិនិត្យស្រង់ទិន្នន័យ វាយតម្លៃលើបរិមាណនិងផលប៉ះពាល់ហើយ។លោកលីសារីអភិបាលរងខេត្តបន្ទាយមានជ័យបានឱ្យដឹងថា៖អាជ្ញាធរមានសមត្ថកិច្ចបានត្រៀមខ្លួនជាស្រេចហើយក្នុងកិច្ចអន្តរាគនន៍និងសហការនេះ។ ព្រោះថាកន្លងមកបច្ចុប្បន្ននឹងទៅអនាគតអាជ្ញាធរខេត្តក៏គាំទ្រនូវការសិក្សាសំណើរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលបានបានត្រៀមរៀបចំសំណុំឯកសារដើម្បីស្នើសុំដាក់ឆ្លងគណៈកម្មាធិការបេតិភ័ណ្ឌពីភពលោក។នៃអង្គការយូណេស្កូ(UNESCO)បញ្ចូលប្រាសាទបន្ទាយឆ្មារជាបេក្ខភាពនៃសម្បត្តិបេតិកភ័ណ្ឌពិភពលោកsមួយដែរ ៕
Author: admin
ភ្នំសុពណ៌កាឡី
ភ្នំពេញ: ភ្នំសុពណ៌កាឡី ជាភ្នំធម្មជាតិមួយដែលមានតម្លៃប្រវត្តិសាស្ត្រ និងមានតម្លៃផ្នែកសោភ័ណភាព ធម្មជាតិ។ ថ្មភ្នំសុពណ៌កាឡីគឺ ជាប្រភេទថ្មភក់ (ទាមទារការបញ្ជាក់ពីអ្នក ជំនាញខ្មែរផ្នែកភូគព្ភសាស្ត្រ)។ ក្រៅពីថ្មភ្នំ មានវត្តមានសត្វ និងរុក្ខជាតិនានារស់នៅ និងដុះលូតលាស់។ តម្លៃវប្បធម៌ នៃភ្នំនេះគឺ ពាក់ព័ន្ធនឹងផ្នែកជំនឿ និងសាសនា។ នៅលើភ្នំ មានរូបសំណាកលោកតា«ជំពូធរ» (តំណាងអ្នកគ្រប់គ្រងទិសទាំង ៤) ដែលមានបារមីពូកែស័ក្តសិទ្ធិ ហើយ ប្រជាពលរដ្ឋកម្ពុជាតែងមកគោរព និងបន់ស្រន់សុំសុភមង្គលគ្រប់ប្រការ។ នៅមិនឆ្ងាយពីរូបសំណាកលោកតាជំពូធរ មានដើមជ្រៃលៀប ឬដើម ទិព្វធីតាច័ន្ទដែលនៅជិតនោះ មានរូងភ្នំ ១ ឈ្មោះថា រូងតាសាន់ (បារមី ) ដែលមានរឿងដំណាលថា កាលពីព្រេងនាយ ប្រជាពលរដ្ឋតែងធ្លាប់ខ្ចីបាន ចានបញ្ចរុង្គពីបារមី នៃរូងនោះ ក្រោយពេលពួកគេបានបន់ស្រន់។ មានគេនិយាយថានៅមុនឆ្នាំ១៩៨២ ធ្លាប់មានមនុស្សដើរចូលតាមរូងនោះ ទៅដល់ក្រោមបាតទន្លេ(មេគង្គ)ដែលស្ថិតនៅក្បែរភ្នំ។ នៅលើភ្នំ មានឋាន ព្រះពុទ្ធទ្រង់បិណ្ឌបាតប្រោសសត្វលោក។ ភ្នំសុពណ៌កាឡីមើលទៅរាងដូចសត្វក្រពើ ដេកក្រាបលើ ព្រះធរណី។ តាមរឿងដំណាល សត្វក្រពើសុពណ៌កាឡី រស់នៅក្នុងត្រពាំង១ឈ្មោះថា ត្រពាំងឈូក(ខ្លះហៅ ត្រពាំងសុពណ៌កាឡី) […]
ពូជសត្វឆ្មា១២ប្រភេទ តម្លៃកប់ពពក ដែលថ្លៃបំផុតក្នុងលោក
អន្តរជាតិ៖ឆ្វាគឺជាសត្វចិញ្ចឹមមួយប្រភេទដែលមានការពេញនិយមបំផុតតាមបណ្ដាប្រទេសផ្សេងៗជាពិសេសក្នុងអាស៊ីនិងអ៊ឺរ៉ុប។ភាពក្រម៉ិចក្រម៉ើមស្លូតបូតកែវភ្នែកដ៏មុតថ្លារួមទាំងរោមដ៏ទន់អមនឹងសំឡេងស្រួចឆ្មាគឺជាមន្តស្នេហ៍ដ៏ទាក់ទាញសម្រាប់អស់អ្នកដែលចូលចិត្តសត្វចិញ្ចឹមប្រភេទនេះ។ នៅកម្ពុជានិងតាមតំបន់ជនបទសត្វឆ្មាគឺអាចរកបានដោយងាយហើយធ្វើការផ្ទេរពីម្ចាស់មួយទៅមួយដោយគ្មានការដោះដូរជារូបិយប័ណ្ណអ្វីនោះឡើយ។ ប៉ុន្តែបើនៅក្នុងទីប្រជុំជននិងក្នុងប្រទេសជឿនលឿន សត្វឆ្មា គឺមានតម្លៃមួយខ្ពស់គួរសម ដែលមានពូជខ្លះមានតម្លៃដល់ទៅរាប់សែនដុល្លារឯណោះ។ សារព័ត៌មានបានយកពូជឆ្មា១២ប្រភេទដែលមានតម្លៃបំផុតក្នុងលោកមកជម្រាបជូន៖ ១/ .The Ashera– តម្លៃពី១២៥.០០០ដុល្លារឡើងទៅ
ត្រាំប្រកាសបញ្ចប់ជីវិតកម្មវិធី TikTok និងWeChat លើទឹកដីអាមេរិកហើយ
អន្តរជាតិ៖ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំទើបតែបានចុះហត្ថលេខាក្តៅៗទៅលើបទបញ្ជាប្រតិបត្តិមួយដើម្បីហាមឃាត់ប្រតិបត្តិការរបស់ក្រុមហ៊ុនបៃដេនស៍(ByteDance)នៅលើទឹកដីមហាអំណាចមួយនេះ។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBCនាព្រឹកថ្ងៃសុក្រទី៧ខែសីហា ឆ្នាំ២០២០។ សហរដ្ឋអាមេរិក នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ដើម្បីការពារសន្តិសុខជាតិ និងទុកពេល ៤៥ថ្ងៃ ដើម្បីលក់កម្មវិធីនេះ ទៅឱ្យក្រុមហ៊ុនអាមេរិក បើមិនដូច្នេះទេ TikTok មិនអាចបន្តប្រតិបត្តិការខ្លួននៅអាមេរិកបានទៀតទេ។ ជុំវិញបញ្ហានេះក្រុមហ៊ុនTikTokបានច្រោនចោលការចោទប្រកាន់នឹងបញ្ជាក់សាជាថ្មីថាខ្លួនមិនបានចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាលចិននោះទេ។កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋបាលលោកត្រាំក៏បានចាត់វិធានការស្រដៀងគ្នានេះដែរដើម្បីហាមឃាត់កម្មវិធីWeChatដែលគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនធិនសេន (Tencent)។ លោកដូណាល់ត្រាំបានបញ្ជាក់ថាការរីករាលដាលនៃកម្មវិធីទូរស័ព្ទចល័តដែលអភិវឌ្ឍនិងកាន់កាប់ដោយក្រុមហ៊ុនចិននៅសហរដ្ឋអាមេរិកគឺជាការគំរាមកំហែងដល់សន្តិសុខជាតិគោលនយោបាយការបរទេសនិងសេដ្ឋកិច្ចរបស់អាមេរិកផងដែរ។លោកត្រាំបានបន្ថែមទៀតថានៅក្នុងរបាយការណ៍មួយបានបង្ហាញថា ក្រុមហ៊ុន TikTok បានហាមឃាត់ខ្លឹមសារ ដែលមានលក្ខណៈនយោបាយដូចជាការតវ៉ានៅទីក្រុង ហុងកុង និងក្រុងប៉េកាំង ចំពោះបញ្ហាជនជាតិមូស្លីមអ៊ុយហ្គ័រ (Uighurs)។ គួរបញ្ជាក់ថាបច្ចុប្បន្ននេះក្រសួងសន្តិសុខជាតិអាមេរិករដ្ឋបាលសន្តិសុខដឹកជញ្ជូន(TSA)នៅតាមអាកាសយានដ្ឋានអាមេរិកនិងយោធាអាមេរិកបានហាមឃាត់TikTokនៅក្នុងទូរស័ព្ទរបស់រដ្ឋាភិបាលរួចមកហើយ។ ភ្លាមៗប្រទេសចិនមិនទាន់បញ្ចេញ ប្រតិកម្មណាមួយចំពោះទង្វើរបស់លោក ដូណាល់ ត្រាំ ខាងលើនេះនៅឡើយទេ៕
តារាសម្តែងនិងបង្ហាញ ម៉ូតកញ្ញាម៉ៃប៊ីកំពុង អង្រួនចិត្តអ្នកគាំទ្រ
ភ្នំពេញ៖នៅលើបណ្តាញសង្គមប៉ុន្មានថ្ងៃមើលឃើញមានសារព័ត៌មាននិងមហាជនជាច្រើនចាប់អារម្មណ៍នៅពេលតារាសម្តែងនិងបង្ហាញម៉ូតកញ្ញា ម៉ៃប៊ី លេងបញ្ចេញសម្រស់ក្នុងឈុតសិចស៊ីហើយអ្វីដែលពិសេសមើលឃើញរូបសាក់ត្រង់ចំណុចល្អៗ។ រូបថតសិចស៊ីជាច្រើនរបស់កញ្ញា ម៉ៃប៊ីត្រូវបានបង្ហោះនិងមានសារព័ត៌មានច្រើនបានចុះផ្សាយ ជាបន្តបន្ទាប់ ក្រោយតារាស្រីរូបនេះបានទម្លាយសកម្មភាពថ្មីក្នុងឈុតប៊ីគីនី បង្អួតសម្រស់ សិចស៊ី ហើយអ្វីដែលពិសេសសម្រាប់មហាជនឬប្រុសៗនោះចាប់អារម្មណ៍ទៅលើរូបសាក់ លើដងខ្លួន ត្រង់ចំណុចសំខាន់ៗ។ ការកាច់រាងបង្អួតដងខ្លួនក្នុងឈុតប៊ីគីនីលើកនេះ តារាស្រីរូបនេះពិតជាធ្វើឱ្យផ្ទុះការចាប់ អារម្មណ៍លើនាង ខ្លាំងគ្រាន់បើ ដោយម្នាក់ៗខ្លះ រហូតដល់ថ្នាក់ពង្រីករូបមើលទៅហើយ។ជាថ្មីទៀតកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០បើមើលរូបរបស់នាងក្នុងចំណោមរូបសិចស៊ី ជាច្រើន មានរូបខ្លះស្ទើរតែបញ្ចេញសាច់ដងខ្លួនទាំងអស់ ។ ចំណែករូបខ្លះទៀតកាចរាងចុះ ឡើងធ្វើទឹកមុខស្រទន់ជាមួយភាពសិចស៊ី ពិតជាអង្រួនចិត្តអ្នកគាំទ្រជាមិនខាន។ បើទោះបីជាមានអ្នកទើសចិត្ត អ្នករិះគន់ យ៉ាងណាក៏តារាស្រីរូបមិនខ្វល់មិនតបអ្វីឡើយដោយ គ្រាន់ផ្ញើរសារខ្លីៗបែបសប្បាយទៅវិញ។អមលើរូបសិចស៊ីរបស់នាង ម៉ៃប៊ី បានសរសេរថា “ទោះពេលវេលាវិលថយក្រោយ១០០០ដង ក៏ខ្ញុំនៅតែរើសយកអ្នក”។ សូមបញ្ជាក់ថា កញ្ញា ម៉ៃប៊ី ជាតារាបង្ហាញម៉ូតដែលប្រជាប្រិយខ្លាំងលើឈរតំណែងតារាស្រី ហ៊ានថតសិចស៊ី មិនថាថតរឿង ថតបទចម្រៀង ឬ ដើរម៉ូតឡើយនាងតែងតែមិនខ្លាចការ បញ្ចេញដងខ្លួនរបស់នាងឡើយ។ នាងក៏ត្រូវបានផលិតករជាច្រើន ពេញចិត្តយកនាងថតកុន ដើរតួស្រីជាច្រើន មិនថាតួកាច និងស្លូតឡើយ។ នាងក៏តារាស្រីម្នាក់រាប់អានជិតស្និតនឹង តារាស្រី ជា ម៉ារី ដែលកំពុងផ្ទុះការរិះគន់រឿងព័ត៌មានស្លៀកប៊ីគីនីធ្វើខួបកំណើតកាល […]
អ្នកចម្រៀងនីហ្សេរីយ៉ាម្នាក់ ដ៏មានប្រជាប្រិយភាព ត្រូវកាត់ទោសប្រហារជីវិត
អន្តរជាតិ៖កន្លងទៅថ្មីៗនេះអ្នកចម្រៀងដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងប្រទេសនីហ្សេរីយ៉ាលោកយ៉ាហាយ៉ាសារីហ្វអាមីនូត្រូវតុលាការសាសនាShariaក្នុងទីក្រុងHausawaFilinកាត់ទោសប្រហារជីវិតពីបទប្រមាថសាសនានៅក្នុងរដ្ឋKano។ លោកអាមីនូ អាយុ២២ឆ្នាំត្រូវបានតុលាការរកឃើញថាបានច្រៀងចម្រៀងបង្ហោះតាម WhatsApp កាលពីខែមិនាដែលមានន័យជាការប្រមាថដល់សាសនា។ថ្វីបើរូបគាត់ត្រូវបានកាត់ទោសប្រហារជីវិតដោយព្យួរកពិតមែន។ប៉ុន្តែលោកអាមីនូមិនបានបដិសេធន៍ការចោទប្រកាន់នោះទេ។ តុលាការក៏បានទុកឱកាសឱ្យគាត់ប្តឹងឧទ្ធរណ៍ផងដែរ។បណ្តារដ្ឋទាំងអស់នៅភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ាដែលកាន់សាសនាមូស្លីមដ៏ច្រើនលើសលប់តែងតែប្រើច្បាប់ទាំង២គឺសេគូឡានិងច្បាប់Sharia។ដែលជាច្បាប់សាសនាដ៏តឹងរ៉ឹងបំផុតសម្រាប់អ្នកកាន់សាសនាអ៊ិស្លាមនៅទីនោះគោរពប្រតិបត្តិ ។ប៉ុន្តែច្បាប់នេះមិនអនុវត្តន៍សម្រាប់អ្នកណាដែលមិនកាន់សាសនាអ៊ិស្លាមឡើយ។ ក្រុមអ្នកតវ៉ាបានចេញមកដោយកំហឹងនិងបានដុតផ្ទះរបស់ក្រុមគ្រួសារអ្នកចម្រៀងអាមីនូឆេះខ្ទេចអស់។ពួកគេក៏បានធ្វើដំណើរទៅកាន់ស្ថានីយ៍ប៉ូលិអ៊ិស្លាមទាមទារឱ្យមានការប្រឆាំងគាត់ឱ្យខ្លាំងបំផុតទៅតាមទោសរបស់គាត់៕
សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបថតជុំគ្រួសារ ធំ៣ជំនាន់រួមគ្នា
ភ្នំពេញ៖នេះជាលើកទី១ហើយដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញរូបថតជាលក្ខណៈគ្រួសារធំមានកូនបង្កើតកូនប្រសារចៅប្រុសស្រី រួមគ្នា៣ជំនាន់។ តាមការបង្ហោះរូបជាច្រើនសន្លឹក នៅលើផេករបស់សម្តេចតេជោ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ បានរំលេចរូបថតដែលមានសុភមង្គល នៅក្នុងគ្រួសារដ៏ធំមួយ ដែលពោរពេញដោយភាពកក់ក្តៅ សុភមង្គលនិងជាទីស្រឡាញ់ពេញលេញ។រូបថតដែលសម្តេចតេជោបង្ហាញជាសាធារណៈនោះមានសមាជិកប្រមាណ៣០នាក់ មានសម្តេចទាំងទ្វេ កូនប្រុសស្រីនិងចៅប្រុសស្រី ។ ដោយសម្តេចបានរំលេចសាររៀបរាប់ថា “៣ជំនាន់មនុស្សមានជាង៣០នាក់ នេះគិតតែខ្លួនខ្ញុំ និងភរិយាតែប៉ុណ្ណោះ។ដោយមិនទាន់គិតបងប្អូនប្រុសស្រីខ្ញុំ៥នាក់និងបងប្អូនប្រុសស្រីភរិយាខ្ញុំ៣នាក់ទៀតផង។ បើគិតតែឪពុក ម្តាយខ្ញុំគាត់មានកូន ចៅនិងចៅទួតរហូតជាង១០០នាក់ឯណោះ។ សម្រាប់ខ្ញុំប្រហែលជាតាមគាត់មិនទាន់ទេព្រោះក្មេងៗពេលនេះមិនចង់មានកូនច្រើនទេ។ពេលជួបកូនៗនិងចៅៗកាលពីថ្ងៃ៥សីហាកន្លងមកបានចៅថតជាមួយចៅ១៩នាក់អវត្តមាន២នាក់គឺចៅទី១និង ចៅទី១៩។ចៅប្រុស៣នាក់និងចៅស្រីម្នាក់បានលេងភ្លេងនិងច្រៀងជូនជីដូនជីតាស្តាប់។ចៅប្រុស៣នាក់មកសុំថតរូបជាមួយជីតាប្រហែលចង់វាស់កម្ពស់ជាមួយជីតាហើយមើលទៅ”៕
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជប៉ុន នឹងជួបគ្នានៅថ្ងៃទី២២ សីហា
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្ត្រីការបរទេសជប៉ុន នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៥:០០ នាទី នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ។ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា លោកម៉ូតេហ្គីតូស៊ីមីសឺរដ្ឋមន្ត្រីការបរទេសជប៉ុននឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២០ ។ ក្នុងអំឡុងពេលទស្សនកិច្ច លោក ម៉ូតេហ្គី តូស៊ីមីសឺ នឹងអញ្ជើញ ចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា និងជួបពិភាក្សាទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ […]