ព័ត៌មានជាតិ

កម្លាំងរដ្ឋបាលស្រុកឆ្លូងចុះពិនិត្យហាងគោដុតជាប់ពាក់ព័ន្ធអ្នកផ្ទុកកូវិត១៩នាំមនុស្ស៤នាក់ធ្វើចត្តាឡីស័ក

(ខេត្តក្រចេះ)៖ហាងគោដុតមួយកន្លែងត្រូវបានលោក ធីម ស៊ាងឡេងអភិបាលរងស្រុកឆ្លូងដឹកនាំកម្លាំងចុះពិនិត្យដោយសារមានអ្នកផ្ទុកកូវិត១៩ចូលទៅហូបចុកនៅទីនោះនាំមនុស្ស០៤នាក់ធ្វើចត្តាឡីស័ក។

អភិបាលរងស្រុកឆ្លូងដឹកនាំកម្លាំងមានការចូលរួមលោកប៊នចំរើនមន្ទីរប្រតិបត្តិឆ្លូង
លោកវរសេនិយ៍ឯក ឆុង តូរ៉ាន់ អធិការស្រុកបានចុះពិនិត្យនៅវេលាម៉ោង១២ៈ៣០នាទីថ្ងៃទី៣០ខែមេសាឆ្នាំ២០២១នៅហាងយីហោឈ្មោះ ប៉ោលាង គោដុត
នៅភូមិជ្រោយថ្មក្រោមឃុំឆ្លូងស្រុកឆ្លូងខេត្តក្រចេះ។

មូលហេតុដោយសារនៅថ្ងៃទី២៧ខែមេសាឆ្នាំ២០២១នោះឈ្មោះតាំង វេងម៉េងភេទប្រុសអាយុ៥១ឆ្នាំមានទីលំភូមិបេុីស២ ឃុំបេុីសស្រុកក្រូចឆ្មាខេត្តត្បូងឃ្មំមានផ្ទុកជំងឺកូវីត១៩ហើយបានមកហូបចុកនៅហាងខាងលើនោះ។

ក្នុងការចុះត្រួតពិនិត្យនេាះដែរជំនាញខាងសុខាភិបាលបានដាក់ខ្សែហ៊ុំពទ្ទ័មិនអនុញ្ញាតិឱ្យមនុស្សចេញចូលឡើយហើយក៏បានដាក់កម្លាំងយាមកាមយ៉ាងច្បាស់លាស់ផងដែរ។

រួចហើយកម្លាំងក៏បាននាំអ្នកពាក់ព័ន្ធចំនួន៤នាក់ស្រី២នាក់ផងដែរដើម្បីយកសំណាកធ្វើការពិនិត្យនៅមណ្ឌលសុខភាពស្រុកឆ្លូង។

បច្ចុប្បន្នអ្នកទាំង ៤នាក់នោះកំពង់ធ្វើចត្ដាឡីស័កនៅមណ្ឌលសុខភាពស្រុកឆ្លូង ដោយអនុវត្ដតាមវិធានការរបស់ក្រសួងសុខាភិបាល ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *