ព័ត៌មានសន្តិសុខសង្គម

រថយន្ដឹកទំនិញធន់ធំមួយ បានបើកបុកអ្នកដើរឆ្លងផ្លូវម្នាក់ បណ្តាលអោយខ្ទាតធ្លាក់ចូលប្រឡាយទឹកស្លាប់ភ្លាមៗ.!

(ភ្នំពេញ)៖រថយន្តដឹកទំនិញបើកលឿនជ្រុលទៅបុកបុរសម្នាក់ដើរឆ្លងផ្លូវបណ្តាលឱ្យស្លាប់ហើយរថយន្តធ្លាក់ចូលប្រឡាយទឹកឯតៃកុងរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតតាមផ្លូវជាតិលេខ៣ ក្នុងសង្កាត់ ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីយប់ថ្ងៃទី៣ខែ សីហា ឆ្នាំ២០២១។ជនរងគ្រោះដែលស្លាប់អាជ្ញាធរមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ។ចំណែករថយន្តបង្កបានរេចង្កូតធ្លាក់ផ្លូវចូលក្នុងទឹកប្រឡាយ រីឯតៃកុងគេចខ្លួនបាត់។


ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅនគរបាល ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *