(ខេត្តកំពង់ចាម)៖ (មានវីដេអូ)៖ ពលរដ្ឋដាក់ការសង្ស័យថា៖
សង្វៀនជន់មាន់និងអាប៉ោង មួយកន្លែងដែលស្ថិតនៅក្នុងភូមិព្រែករំដេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ដែលមានផ្លូវចូលពីភូមិវាលស្បូវ ឃុំឫស្សីស្រុក ប្រហែលជាង៣គីឡូម៉ែត្រ។
ប្រភពបានបង្ហើបប្រាប់គេហទំព័រ«ម្ចាស់ទន្លេមេគង្គ»នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះថា៖ ម្ចាស់សង្វៀនជាមន្ត្រី PM និងកូនមន្រ្តីនគរបាលម្នាក់ សុំមិនបញ្ចេញឈ្មោះ ទើបបើកលេងរាល់ថ្ងៃបានគ្មាន អ្នកណាហ៊ានចុះបង្រាបឡើយ ។
ដែលកំពុងមានអ្នកញៀនល្បែង ចូលលេងយ៉ាងគគឹកគគ្រេង ស្រែកហ៊ោកញ្ជៀវកងរំពងព្រៃ មិនដែរឃើញអាជ្ញាធរមានសមត្ថកិច្ចចុះ បង្ក្រាបឡើយ បែបមានភាគហ៊ុនរឺជាឆ្នាំងបាយហើយមើលទៅបានជាមិនបង្ក្រាប។ ដែលកំពុងប្រឆាំងនិងរដ្ឋាភិបាល ដែលកំពុងទប់ស្គាត់ជំងឺកូវិដ១៩ ២០គុម្ភះក្នុងសហគមន៍ទៀតផង។
ពាក់ព័ន្វសង្វៀនជល់មាន់ ខាងលើ គេហទំព័រ«ម្ចាស់ទន្លេមេគង្គ»មិនអាចសុំការបំភ្លឺពីលោកសុខ យ៉េន អធិការស្រុកស្រីសន្ធរ បានទេនៅថ្ងៃទី១៨,០៣,២០២១នេះ
ប្រជាពលរដ្ឋសូមសំណូមពរដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាម សូមមេត្តាចាត់វិធានការណ៍បង្រ្កាបទៅលើទីតាំងសង្វៀនជល់មាន់និងអាប៉ោង ខាងលើនេះ សូមកុំបណ្តែតបណ្តោយជាបន្តទៀតអី ដើម្បីភូមិឃុំមានសុវត្ថិភាពទាំង ៩ ចំណុច ដែលប្រមុខរាជរដ្ឋាភិបាល ប្រាប់ឱ្យមន្ត្រីសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវតែអនុវត្តតាមតួនាទីរៀងៗខ្លួន ដើម្បីសមត្ថភាពជូនពលរដ្ឋ។
ហើយសារព័ត៌មានយើងរងចាំស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ។ ម្ចាស់ទន្លេមេគង្គ «0882947777/0966294777/099229668»៕