(ខេត្ដសៀមរាប)៖ មេឈ្មួញឈើដុះស្លែរឈ្មោះ ថៃ ល្បីល្បាញខាងដឹកជញ្ចូនឈើប្រណិតខុសច្បាប់ចេញពីខេត្តព្រះវិហារ ចូលមកខេត្តសៀមរាប តាមស្រុកស្វាយលើ យ៉ាងរលូនគ្មានសមត្ថកិច្ចណាហ៊ានក្អកឡើយ។ ទង្វើបែបនេះត្រូវបានមហាជនដាក់ការសង្ស័យថា មេឈ្មួញឈ្មោះ ថៃ ពូកែដាក់ថ្នាំសណ្ដំអោយសមត្ថកិច្ចមេព្រៃ និងបរិស្ថាន ដេកលង់លក់ស្កប់ស្កល់ និងជាប់ត្រកៀកងាកខ្លួនមិនរួច មិនអាចងើបទៅធ្វើសកម្មភាពបង្រ្កាប់បទល្មើសបានឡើយ ធ្វើអោយឈ្មួញឈើឈ្មោះ ថៃ អាចដឹកជញ្ចូនឈើដោយសេរីរៀងរាល់ថ្ងៃ។ ប៉ុន្ដែមកដល់ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ជាថ្ងៃសោយអស់ល័ក្ខបានដឹកឈើប្រណិតច្រើនពេក រហូតបែកកង់មុខទៅលែងរួច ក៏ផ្លុងរថយន្ដចោលក្នុងកំពតព្រៃ ត្រូវបានគេប្រទះឃើញសុទ្ធតែឈើប្រណិត ។ តាមប្រភពព័ត៌មានច្បាស់ការពីមន្រ្ដីរាជការបានឲ្យដឹងថា ឈ្មួញឈើឈ្មោះ ថៃ គ្មានតួនាទី ឬ បុណ្យស័ក្កអ្វីទាំងអស់ក្នុងជួរកងទ័ព ប៉ុន្ដែឈ្មួញឈើខាងលើនេះបានយករថយន្ដត្រីអ៉ីពាក្យស្លាកលេខ ខេមរភូមិន្ទ 2. 4412 មកដឹកជញ្ចូនឈើខុសច្បាប់ ដោយសេរី ( មិនខុសពីសត្វចៀមពាក់ស្បែកខ្លា កំឡាសត្វឈ្លុសនោះទេ ) ។ មហាជនសូមណូមពរដល់ ឯកឧត្តម សៅ សុខា មេបញ្ចាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បើកការស៊ីបអង្គេតមើលអ្នកយករថយន្ដស្លាកលេខ ខេមរភូមិន្ទ ទៅប្រើប្រាស់ដឹកជញ្ចូនឈើខុសច្បាប់នេះផងព្រោះឥឡូវតាមការពិនិត្យស្រាវជ្រាវឃើញឈ្មួញកំពុងតែប្រើប្រាស់រថយន្ដអង្គភាពយោធាជាច្រើនគ្រឿងសំរាប់ដឹកឈើបំភាន់ភ្នែកមហាជនយ៉ាងក្រអើក្រទម ។ ពាក់ព័ន្ធនឹងករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើង មិនអាចសុំការបកស្រាយបំភ្លឺពីឈ្មួញឈើខាងលើ និងសមត្ថកិច្ចពាក់ព័ន្ធបានទេ […]
(ខេត្តបាត់ដំបង)៖បុរសវ័យ៥០ប្លាយឆ្នាំម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្ត បន្ទាប់ពីបានធ្លាយអាថ៌កំបាំង ក្នុងករណីរំលោភកូនស្រីរបស់ខ្លួនជាច្រើនលើកច្រើនសាររួចមក។ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ គួរបញ្ជាក់ថា ដោយយោងតាមពាក្យបណ្តឹងរបស់ស្ត្រីឈ្មោះ សំ មាន អាយុ៣៩ឆ្នាំ ត្រូវជាម្តាយក្មេងស្រីរងគ្រោះបានអះអាងថា នៅថ្ងៃទី១៥ មករា វេលាម៉ោង ៦ ល្ងាច ដោយឃើញកូនស្រីឈ្មោះ ឌ ស ភ អាយុ១៤ឆ្នាំ មានអការ:ប្លែក ក៏បានហៅមកសួរ ទើបកូនស្រីប្រាប់ថា ប្តីម៉ែឯង (ឪពុកចុង) ចាប់រំលោភជាច្រើនដងមកហើយ ដោយបានគម្រាមសម្លាប់ទៀតផងបើនាងហ៊ាននិយាយប្រាប់ម្តាយ ឬប្រាប់អ្នកជិតខាង។ គ្រាន់តែឮពាក្យនេះភ្លាម ស្រ្តីជាម្តាយបានប្តឹងទៅសមត្ថកិច្ចអោយឃាត់ខ្លួនតែម្តង។ ដោយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ប៊ុត រឿត អាយុ៥២ឆ្នាំ បានសារភាពថា បានដេកជាមួយកូនស្រីបានសម្រេចចំនួន ១២ លើកមកហើយ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចរៀបចំបញ្ជូនទៅកាន់ការិយាល័យជំនាញហើយ ដើម្បីចាត់ការបន្ត ៕
(ខេត្ដបន្ទាយមានជ័យ) ៖កម្លាំងចម្រុះខេត្តបន្ទាយមានជ័យបានចុះបង្ក្រាប និងរឹបអូសសាច់ជ្រូក រួមជាមួយគ្រឿងក្នុងប្រមាណជាង២តោន ដែលនាំចូលពីប្រទេសថៃខុសច្បាប់។ សមត្ថកិច្ចបង្ក្រាបស្ថិតនៅទីតាំងមួយកន្លែងក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។ សមត្ថកិច្ច រកឃើញសាច់ និងគ្រឿងក្នុងជ្រូកចំនួន២.១១៣គីឡូក្រាម មានដូចជា៖ ក្បាលជ្រូក២៨គីឡូក្រាម,ជើង៥៦៤គីឡូក្រាម,ពោះវៀន២៨៨គីឡូក្រាម,បេះដូង១១៥គីឡូក្រាម,ក្រពះ៤៥០គីឡូក្រាម,គ្រឿងក្នុងលាយក្បាល៥៣២គីឡូក្រាម,សាច់លាយឣណ្ដាត១៣៦គីឡូក្រាម។ ផលិតផលទាំងនេះនាំចូលមកពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកចែកចាយបន្តតាមខេត្តផ្សេងៗ ពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ តំណាងម្ចាស់ឈ្មោះ ទេព សុភាព អាយុ៥២ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ក្រុមការងារបានបញ្ជូនវត្ថុតាងបទល្មើសនេះ ទៅរក្សាទុកនៅមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕