(ព្រៃវែង)៖ ដីបឹងលាចសាធារណៈដែលមានទំហំជាង១០ហិតា របស់រដ្ឋ ដែលបម្រើប្រយោជន៍រួម ។
តែផ្ទុយទៅវិញឥឡូវត្រូវឈ្មួញខិលខូចមួយក្តាប់តូច ដាក់គ្រឿងចក្រជីកកកាយយកអាចម៌ដី លក់យ៉ាងគគ្រឹកគគ្រេង ។
បណ្ដាលឱ្យស្ថានភាពបឹង ក្រហេងក្រហូងប៉ះដល់ប្រព័ន្ធអេកូស៊ី និងជីវៈចម្រុះ ថែមទាំងបាត់បង់រូបរាងដើមធម្មជាតិ។
«ដីបឹងលាចនេះ ស្ថិតក្នុងភូមិពារាំង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង»។
ពលរដ្ឋបានឲ្យដឹងថា ដើមចមដំបូងបឹងលាចនេះ ពួកគាត់បានស្រ័យផលធ្វើស្រែប្រាំង និងដាំឈូកជាង១០ឆ្នាំមកហើយ។
ខ្លះ១ហិកតាខ្លះពីរហិកតាយោងតាមក្បាលដីស្រែប្រាំងដែលរដ្ឋចែកឲ្យជាកស្តែង ចេះតែធ្វើតគ្នាៗតាំងពីដូនតាមកម្លេះ។
តែកាលពីអំឡុងឆ្នាំ២០២០,២០២១ថ្មីៗនេះ លោកមេឃុំរាបបានចេញលិខិតកោះហៅពួកគាត់ជាបន្តបន្ទាប់ ម្តងពីរគ្រួសារបីគ្រួសារ ឲ្យមកផ្តិតមេដៃបញ្ឈប់រាល់សកម្មភាពគ្រប់យ៉ាងនៅចំណុចបឹងលាចនេះ(ដោយសំអាងថារដ្ឋត្រូវការដកដីហ្នឹងវិញ)។
បន្ទាប់ពីដកដីពីពលរដ្ឋមិនបានមួយដង្ហើមចង្រិតផង ស្រាប់តែមានគ្រឿងចក្រពីរវង់ជីកលើកទំនប់ជុំវិញ រួចកាប់យកអាចម៌ដីលក់យ៉ាងពេញបន្ទុក។
ក្នុងនោះដែរគ្រឿងចក្រទាំងនោះបានជីកកកាយដីបឹងលាច។
ដោយប្រើប្រាស់សុទ្ធតែរថយន្តប្រភេទបែនកង់១០ នឹងកង់៦ ជាមធ្យោបាយសម្រាប់ដឹកជញ្ជូនជាបន្តរបន្ទាប់ និងស្រោចទឹកមិនដិតដល់។
ជាហេតុនាំ មានធូលីដីហុយចូលផ្ទះពលរដ្ឋប៉ះពាល់ជាខ្លាំងដល់រស់នៅ និងបង្កជាសំឡេងរំខាន។
រាល់សកម្មភាពជីកកកាយអាចម៌ដីលក់បែបនេះ ធ្វើឲ្យបឹងលាច ខូចសោភ័ណ្ឌភាព ។
ក្លាយទៅជាក្រហេងក្រហូង ដូចរណ្ដៅបាយខុម ព្រមទាំងមានជម្រៅជ្រៅៗជិតដល់ក្បាលប្រែត បើសិនមានសត្វគោក្របីធ្លាក់ចូលពិតជាមិនរស់ឡើយ។
ប្រភពបានលួចបង្ហើបទៀតថា សង្ស័យតែអាជ្ញាធរឃុំរាបដកលុយ១$ពីរថយន្តនីមួយៗក្នុងមួយជើង ហើយមើលទៅ ទើបគ្រឿងចក្រទាំងពីរវង់អាចដំណើរបានយ៉ាងរលូនបែបនេះ។
ហើយក្នុងមួយថ្ងៃមានរថយន្តរាប់សិបគ្រឿងសម្រុកដឹកជញ្ជូនអាចម៌ដីតាំងព្រឹករហូតដល់ព្រលប់។
ទោះបីជាយ៉ាងពលរដ្ឋសូមស្នើដល់លោក ហី ធួក អភិបាលស្រុកពារាំង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង សូមមានវិធានការបញ្ឈប់សកម្មភាពគ្រឿងពីរវង់នេះផងទាន!
ជៀសវាងពលរដ្ឋថា(អាជ្ញាធរ និងឈ្មួញត្រូវតែគ្នា)។
រាល់ការចោតប្រកាន់ខាងលើនេះភ្ញាក់ងារសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីម្ចាស់គ្រឿងចក្របានទេ! ព្រោះគ្មានលេខទូរស័ព្ទ។
ប៉ុន្តែលោក ផេន សុផល មេឃុំរាបនៅរសៀលថ្ងៃទី០២ខែមេសា ឆ្នាំ២០២១នេះមិនអាចសំការបំភ្លឺបានទេដោយខលមិនចូល។
រីឯលោក ហ៊ី ធួក អភិបាលស្រុកពារាំង បានថ្លែងប្រាប់នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះថា ការជីកស្តារដីបឹងលាចមានតែយកមកចាក់នៅគល់ស្ពានទេ ចាំសួរអាជ្ញាធរមូលដ្ឋានបន្ថែមទៅបានច្បាស់។
ចំពោះលោក ឃុន សាខឿន ប្រធានមន្ទីរធនធានទឹកខេត្តព្រៃវែង មិនអាចសុំកា បកស្រាយ រឺបំភ្លឺបានទេនៅថ្ងៃទី០២,០៤,២០២១ ព្រោះគ្មានលេខទូរស័ព្វ។
ជុំវិញពាក់ព័ន្វរឿងរ៉ាវខាងលើសារព័ត៌មាន«ម្ចាស់ទន្លេមេគង្គ»យើងរងចាំបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ។
0882947777/0966294777
ទោះបីជាយ៉ាងណាបើសិនជីកស្តារជាប្រយោជន៍រួមវាមិនជាអ្វីទេ បើបម្រើប្រយោជន៍ឯកជនគឺខុសហើយ៕ម្ចាស់ទន្លេមេគង្គ