ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនថៅកែហាងផឹកស៊ីម្នាក់ នៅក្រុងព្រះវិហារ ពីបទបង្ខាំងមនុស្សដោយខុសច្បាប់!

  1. ខេត្ដព្រះវិហារ ៖ បុរសម្នាក់មានមុខរបរជាថៅកែហាងផឹកស៊ីឈ្មោះ លុច្សសារី «Beer» នៅក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីបង្ខាំងមនុស្សទុកដោយខុសច្បាប់។

បើតាមលោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានឱ្យដឹងនៅរសៀលថ្ងៃនេះថា លោកបានដឹកនាំកម្លាំងសមត្ថកិច្ច ចុះឃាត់ខ្លួនថៅកែហាងលុច្សសារី «Beer» ម្នាក់ នៅទីតាំងខាងលើពីបទ បង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងបរិវេណទីតាំងហាងរបស់ខ្លួន។

លោកព្រះរាជអាជ្ញារង បានឱ្យដឹងយ៉ាងដូច្នេះថា៖ «មុនឈានដល់ការឃាត់ខ្លួនបុរសជាថៅកែហាងលុចសារី Beer រូបនេះ គឺយោងទៅតាមពាក្យបណ្តឹងរបស់មិត្តភ័ក្រនារីរងរងគ្រោះ ដែលបានមកកប្តឹងដល់តំណាងអយ្យការ ពីករណីដែលនារីរងគ្រោះជាមិត្តភ័ក្ររូបនោះឆាតប្រាប់តាមរយៈបណ្តាញសង្គមហ្វេកប៊ុកថា រូបនាងត្រូវបានថៅកែហាងរូបនេះ បង្ខាំងទុកក្នុងបន្ទប់ដោយចាក់សោរពីក្រៅ»។

ក្រោយពីទទួលបានព័ត៌មានពីមិត្តភ័ក្រនារីរងគ្រោះរួច លោកបានដឹកនាំកម្លាំងនគរបាលក្រុងព្រះវិហារ ចុះទៅពិនិត្យមើលភ្លាមៗដល់ទីតាំងហាង ហើយក៏សុំឱ្យថៅកែហាងវ័យក្មេងរូបនេះ ដែលជាជនសង្ស័យសហការបើកបន្ទប់ ដែលបានចាក់សោពីក្រៅ ក៏បានប្រទះឃើញនារីវ័យក្មេងម្នាក់មានអាការៈស្លេកស្លាំង នៅក្នុងបន្ទប់ពិតប្រាកដមែន។

លោក វុធ សាវី បានបញ្ជាក់ថា ជនសង្ស័យជាថៅកែហាង ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ អ៊ិន ប៊ុន រឿង ភេទប្រុស អាយុ២៧ឆ្នាំ។ ចំណែកនារីរងគ្រោះមានឈ្មោះ សួន ស្រីហៀង អាយុ២០ឆ្នាំ។

លោកបន្ថែមទៀតថា តាមដំណើររឿងនៃការឃាត់ខ្លួននេះ គឺដោយសារនារីរងគ្រោះសុំឈប់ធ្វើការនៅក្នុងហាង តែម្ចាស់ហាងនេះស្រឡាញ់នារីរងគ្រោះ មិនឱ្យឈប់ទេក៏ចាក់សោរនារីរងគ្រោះក្នុងបន្ទប់តែម្តងទៅ ប៉ុន្តែរឿងរ៉ាវលម្អិតយ៉ាងណានោះនឹងដឹងច្បាប់បន្ទាប់ពីបញ្ចប់ការសួរនាំរបស់សមត្ថកិច្ច៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *