ព័ត៌មានសន្តិសុខសង្គម

រដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការ ងារចម្រុះចុះជំរុញឲ្យពលរដ្ឋ ៤ គ្រួសារ រស់នៅលើសំណង់ទ្រុឌទ្រោមចំនួន ១៣ល្វែង ត្រូវ រុះរើអីវ៉ាន់ចេញឲ្យអស់រយ:ពេល២ថ្ងៃ មុននឹងអាជ្ញាធរចាត់ វិធានការរដ្ឋបាល

(ខេត្ដកំពង់ឆ្នាំង)៖ ឯកឧត្តម សាន់ យូអភិបាលរងខេត្តកំពង់ឆ្នាំងបានដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យមើលការរុះរើឥវ៉ាន់ចេញឲ្យអស់ពីសំណង់ផ្ទះ១៣ ល្វែង

ដែលទ្រុឌទ្រោមខូចគុណភាព នៅ ក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលតាមការកំណត់កាលពីថ្ងៃទី០៣ ខែធ្នូ បានឲ្យពលរដ្ឋជាម្ចាស់ផ្ទះទាំង១២គ្រួសាររុះរើឥវ៉ាន់ចេញឲ្យអស់
មុនថ្ងៃទី១៤ ខែធ្នូ នេះ ។

ប៉ុន្តែនៅល្ងាចថ្ងៃទី១៤ខែធ្នូឆ្នាំ២០២១ នេះដោយពិនិត្យឃើញ ពលរដ្ឋចំនួន៤ គ្រួសារ ដែលមាន
ការយឺតយ៉ាវជាងគេក្នុងការរុះឥវ៉ាន់ចេញ ពីផ្ទះនោះឯកឧត្តម សាន់ យូ បានសម្រេចទុកពេលឱ្យរយ:២ថ្ងៃទៀត ដើម្បីឱ្យពួក
គាត់ទាំង៤គ្រួសាររុះរើឥអីវ៉ាន់ចេញអោយអស់ពីសំណង់ផ្ទះ១៣ល្វែងខាងលើនេះ ព្រោះតែខ្លាចសំណង់នេះដែលមានអាយុ
កាល៩០ឆ្នាំហើយនោះរលំបាក់ខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិត ប៉ុន្តែបើហួសកាលកំណត់២ថ្ងៃបន្ទាប់នេះ អាជ្ញាធរមានសមត្ថកិច្ចនិងចាត់វិធានការរដ្ឋបាលតាមផ្លូវច្បាប់មិនលើកលែងនោះឡើយ ។

ឯកឧត្តម សាន់ យូ បានឲ្យដឹងថាកន្លងមកអាជ្ញាធរក្រុង និងខេត្តព្រម
ទាំងក្រសួងពាក់ព័ន្ធ បានចេញលិខិតជូនដំណឹងឱ្យប្រជាពលរដ្ឋទាំង ១២ គ្រួសាររស់នៅលើផ្ទះ១៣ ល្វែងនេះចាកចេញពីសំណង់ដែលទ្រុឌទ្រោម ដែលការជូនដំណឹងមក ដល់ពេលនេះមានរយៈពេល៣ឆ្នាំហើយទើបពួកគាត់ព្រមចាកចេញ។

ទន្ទឹមនេះដែរ អាជ្ញាធរខេត្តសំណូមពរ
ឲ្យប្រជាពលរដ្ឋជាម្ចាស់ ផ្ទះ១៣ ល្វែង ចំនួន១២ គ្រួសារធ្វើលិខិតរួម គ្នាមួយ ដើម្បីសុំច្បាប់វាយកំទេចសំណង់ទ្រុឌ
ទ្រោមនេះចោល ។

ដោយរដ្ឋបាលខេត្តថានឹងជួយសម្រួលចេញច្បាប់វាយកំទេចសំណង់នេះចោលអោយបានលឿន ការងារបន្ទាប់នោះគឺប្រជាពលរដ្ឋជាម្ចាស់ផ្ទះទាំង១៣ល្វែងនេះ ត្រូវធ្វើលិខិតសុំ ច្បាប់សាងសង់ផ្ទះលែ្វង
នេះឡើងវិញដែលរដ្ឋបាលខេត្តថានឹងជួយសម្រួលក្នុងការជួយគូរប្លង់និងចេញច្បាប់សាងសង់នេះឲ្យបានលឿនផងដែរ ។

សូមបញ្ជាក់ថា នៅល្ងាច ថ្ងៃទី១៤ ខែធ្នូនេះ ចំពោះម្ចាស់ផ្ទះល្វែងចំនួន ៩ ផ្ទះ ដែលបានចាកចេញហើយនោះក្រុមការ
ងារចម្រុះបានទិញសោ រយកមកចាក់បិទទ្វារផ្ទះទាំងអស់នោះ ដោយមិនអនុ
ញ្ញាតឲ្យអ្នកណាចេញចូលទៀតឡើយ ។

ហើយក៏បានចងខ្សែព័ទ្ធពីមុខផ្ទះនិងដាក់ស្លាកសញ្ញា សំណង់គ្រោះថ្នាក់ផងដែរ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុ ណាមួយ ព្រោះតែខ្លាចសំណង់ដ៏ទ្រុឌ ទ្រោមខាងលើនេះអាចនិងរលំបាក់ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *