ព័ត៌មានរាយការណ៍

ចាប់ខ្លួនបុរសខ្លាំងម្នាក់តាមដីការតុលាការ កំណត់ឲ្យជាប់ពន្ធនាគារ១ឆ្នាំ ពីបទឈរបោក នៅខណ្ឌឬស្សីកែវ,

ផ្សាយចេញនៅថ្ងៃទី២២ខែសីហាឆ្នាំ២០២១

ជនត្រូវចោទដែលតុលាការបង្គាប់អោយចាប់ខ្លួនឈ្មោះ ចាន់ សុវិជ្ជា ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅផ្ទះលេខ ៣២B ផ្លូវលេខ ៥៣R ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

យោងមន្ត្រីនគបាលព្រហ្មទណ្ឌបានអោយដឹងថា ការចាប់ខ្លួនឈ្មោះ ចាន់ សុវិជ្ជា គឺអនុវត្តតាមដីការបង្គាប់អោយចាប់ខ្លួនរបស់លោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈសាលក្រមលេខ ២០០១ « ឋ » ចុះថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២១ ដែលបានសម្រេចផ្ដន្ទាទោស គិតពីថ្ងៃអនុវត្តទោស ដោយគ្មានការព្យួរទោស លើឈ្មោះ ចាន់ សុវិជ្ជា កំណត់១ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ ឆបោក តាមមាត្រា៣៧៧ មាត្រា ៣៧៨នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពី ឆ្នាំ២០០៩ ។

តាមអំណាចសាលក្រមខាងលើ តុលាការបង្គាប់អោយសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ចាន់ សុវិជ្ជា មកអនុវត្តការឃុំខ្លួននៅពន្ធនាគារ «ឞ១» ចាប់ពីថ្ងៃអនុវត្តទោសនេះតទៅ

យោងតាមដីការក្នុងចាប់ខ្លួនរបស់សាលក្រម លោក ម៉ម ច័ន្ទ វណ្ណៈ តាមឯកសារភ្ជាប់ បន្ទាប់ពីចាប់ខ្លួនបានប្រជាពលរដ្ឋកំពុងរងចាំមើលថា តើលោក ចាន់ សុវិជ្ជា អាចធានាខ្លួនចេញពី ពន្ធនាគារបានដែលឬទេ?

ក្រុមការងារអ្នកសារព័ត៌មានយើង និងផ្សាយជាបន្ត ក្នុងករណី ទទួលបានព័ត៌មានបន្ថែម ៕ដោយ CHR:001

adm

Leave a Reply

Your email address will not be published. Required fields are marked *