(ខេត្តកណ្តាល)៖រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តមអភិបាលរងខេត្ត ព្រមទាំងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ បានចុះសំណេះសំណាល និងសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាគរុកោសល្យភូមិភាគខេត្តកណ្តាល ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងឱកាសជួបសំណេះសំណាលនេះឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យលោកគ្រូ អ្នកគ្រូខិតខំប្រឹងប្រែងបណ្ដុះបណ្ដាលថ្នាលយុវជន ជំនាន់ក្រោយ ពោរពេញទៅដោយសមត្ថភាព ជំនាញច្បាស់លាស់ ក្នុងការបន្តការអភិវឌ្ឍឲ្យកាន់តែរីកចម្រើន៕