ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ជនសង្ស័យប្រុសស្រី២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅក្រុងកំពង់ឆ្នាំ.!

(កំពង់ឆ្នាំង)៖កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយនគរបាលក្រុងបានចាប់ ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀននៅម្តុំភូមិស្រែព្រីងសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖ ជនសង្ស័យ ឈ្មោះសុខ វិចិត្រ ភេទប្រុស អាយុ៣០ឆ្នាំ ពីរនាក់នេះរស់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងឈ្មោះ ផាន់ សុធីតា ភេទស្រី អាយុ២២ឆ្នាំ ។

សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖គ្រឿងញៀន៨កញ្ចប់ទូរស័ព្ទ១គ្រឿង ម៉ូតូ១គ្រឿង និងសម្ភារវេចខ្ចប់ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងជំនាញកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *