ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់បានសាច់ និងគ្រឿងក្នុងជ្រូកជាង២តោន ដែលបាននាំចូលពីថៃដោយខុសច្បាប់

(ខេត្ដបន្ទាយមានជ័យ) ៖កម្លាំងចម្រុះខេត្តបន្ទាយមានជ័យបានចុះបង្ក្រាប និងរឹបអូសសាច់ជ្រូក រួមជាមួយគ្រឿងក្នុងប្រមាណជាង២តោន ដែលនាំចូលពីប្រទេសថៃខុសច្បាប់។

សមត្ថកិច្ចបង្ក្រាបស្ថិតនៅទីតាំងមួយកន្លែងក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។

សមត្ថកិច្ច រកឃើញសាច់ និងគ្រឿងក្នុងជ្រូកចំនួន២.១១៣គីឡូក្រាម មានដូចជា៖ ក្បាលជ្រូក២៨គីឡូក្រាម,ជើង៥៦៤គីឡូក្រាម,ពោះវៀន២៨៨គីឡូក្រាម,បេះដូង១១៥គីឡូក្រាម,ក្រពះ៤៥០គីឡូក្រាម,គ្រឿងក្នុងលាយក្បាល៥៣២គីឡូក្រាម,សាច់លាយឣណ្ដាត១៣៦គីឡូក្រាម។

ផលិតផលទាំងនេះនាំចូលមកពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកចែកចាយបន្តតាមខេត្តផ្សេងៗ ពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

តំណាងម្ចាស់ឈ្មោះ ទេព សុភាព អាយុ៥២ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ក្រុមការងារបានបញ្ជូនវត្ថុតាងបទល្មើសនេះ ទៅរក្សាទុកនៅមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *