ព័ត៌មានជាតិ

កិច្ចប្រជុំរកដំណោះស្រាយស្តីពីករណីវិវាទដីធ្លីអាងកូនត្រី ស្រុកអូរជ្រៅ

(បន្ទាយមានជ័យ)៖ លោក លី សារី អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ តំណាងអោយឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ

បានអញ្ជើញជាអធិបតីភាពក្នុង កិច្ចប្រជុំ និងរកដំណោះស្រាយស្តីពីករណីវិវាទដីធ្លីអាងកូនត្រី ជូនបងប្អូនប្រជាពលរដ្ឋ២គ្រួសារស្ថិតនៅភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១
កិច្ចប្រជុំធ្វើនៅសាលប្រជុំសាលាស្រុកអូរជ្រៅ។
ក្នុងការចុះសម្របសម្រួលលោក លី សារី បានមានប្រសាសន៍ថា៖គោលបំណងនៃកិច្ចប្រជុំគឺដើម្បីសម្របសម្រួលដោះស្រាយវិវាទដីធ្លីអាងទឹកកូនត្រីដោយយោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋភូមិកូនត្រីនិងយោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកអូរជ្រៅលេខ២៩៦/២០ របក ចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។
លោក អភិបាលរងខេត្ត បានបន្តថា៖ កិច្ចប្រជុំសម្របសម្រួល និងរកដំណោះស្រាយស្តីពីករណីវិវាទដីធ្លីអាងកូនត្រី ជូនបងប្អូនប្រជាពលរដ្ឋ២គ្រួសារដែលបានស្នើសុំអោយអាជ្ញាធរខេត្តធ្វើការដោះស្រាយជូនមានឈ្មោះ៖ ១,លោក ឱ សុខុន មានដីក្នុងទីតាំងដីអាងទឹកកូនត្រីនៅជ្រុងខាងជើងឆៀងខាងលិចទំហំ២៥០០០ម៉ែត្រការ៉េ ដែលដីនេះមិនជាប់ផ្លូវលេខ៥៦Dឡើយ។និងទី២,លោក ខេង ប្រុស និងលោកស្រី ប៊ុន ធារី(ប្តី-ប្រពន្ធ) មានក្បាលដីជាប់ផ្លូវ៥៦D ដែលមានទំហំ៣៦៥៩៦ម៉ែត្រការ៉េ ស្ថិតនៅភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។សម្រាប់ផ្ទៃដីអាងកូនត្រីមានសរុប ៤៨,៧ហិកតា។
លោក លី សារី បានបញ្ជាក់ថា៖ ការរកដំណោះស្រាយស្តីពីករណីវិវាទដីធ្លីអាងកូនត្រី ចំនួន២គ្រួសារនេះយោងតាមស្មារតីអង្គប្រជុំ លោក ឱ សុខុន បានយល់ព្រមតាមការសម្របសម្រួលរបស់ប្រធានអង្គប្រជុំ ដោយអោយមន្រ្តីជំនាញយើងធ្វើការចុះវាស់វែងដីរបស់គាត់ បើមានការវិវាទចូលទៅលើផ្ទៃដីចំណីអាង គាត់យល់ព្រមធ្វើការសម្បទានដីជូនរដ្ឋវិញ។ ដោយឡែកលោក ខេង ប្រុស និងលោកស្រី ប៊ុន ធារី(ប្តី-ប្រពន្ធ)មិនយល់ស្របការសម្របសម្រួលរបស់ប្រធានអង្គប្រជុំនោះទេ ដូចឆ្នេះហើយមន្រ្តីជំនាញយើងមិនមានសិទ្ធក្នុងចុះវាស់វែងដីធ្លីរបស់គាត់ ដើម្បីធ្វើប្លង់កាន់កាប់ស្របច្បាប់ជូនគាត់បាននោះឡើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *