ព័ត៌មានសន្តិសុខសង្គម

រថយ​ន្ត​២គ្រឿង បេីបរខ្វះការប្រុងប្រយ័ត្ត​ បុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

(ភ្នំពេញ​)៖ មានករណី​គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡេីងដោយរថយន្ត​មួយគ្រឿង​ បានបេីកបរក្នុងស្ថានភាពលឿន​ រួចក៏ជ្រុលទៅបុកជាមួយរថយន្ត​មួយគ្រឿង​ទៀត​ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ទាំងសងខាងតែម្តង តែសំណាងល្អ មិនបណ្ដាលឲ្យយមាននរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកេីតឡេីងកាលពីវេលាម៉ោង​៣ និង៤៥នាទីរសៀល​ ថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ​២០២១​ ស្ថិតនៅចំណុចផ្លូវ១៥៩​ កែងផ្លូវ៨២​ ក្នុងបឹងកក់​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

បើតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ​ បានឲ្យដឹងថា​ នៅមុនពេលកេីតហេតុ​ គេឃើញរថយន្ត​មួយគ្រឿង​ ម៉ាក​ព្រុស​ ពណ៌ក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2BD-5587 បេីកបរក្នុងទិសដៅពីត្បូងទៅជេីង​ ក្នុងល្បឿនលឿន​ ក៏ជ្រុលចង្កូតទៅបុកជាមួយរថយន្ត​មួយគ្រឿង​ ម៉ាក​សាំយ៉ុង​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AP-2658 បេីកបរក្នុងទិសដៅពីលិចទៅកេីត​ ខណៈមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួន​ ក៏ត្រូវរថយន្តម៉ាក​ព្រុស​ បុកពេញទំហឹង​ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាងតែម្តង។ តែសំណាងល្អ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវ​គោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យចុះមកធ្វេីការវាស់វែងយករថយន្តទាំង​២គ្រឿង​ យកទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *