(ភ្នំពេញ)៖ ទីតាំងល្បែងស៊ីសងសង្វៀនមាន់អាប៉ោងយូគីដ៏ធំលំដាប់ (VIP)បង្កប់ក្នុងអាគាមួយកន្លែង យីហោ(កា ជួលដ៏ធំ )ជាន់ទី៣ ស្ថិតនៅ បណ្ដោយផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទំនងជាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌចំការមនមិនទាន់ដឹងទើបមិនទាន់ធ្វើបង្ក្រាបឬ?
ប្រភពបន្តពីអ្នកលេងល្បែងម្នាក់មិនបញ្ចេញឈ្មោះប្រាប់ថាអង្គភាពសារព័ត៌មានយើងអោយដឹងថា បើសិនជាអ្នកសារព័ត៌មានមួយណាហ៊ានធ្វើការចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងល្បែងស៊ីសងនៅចំណុចខាងលើនេះនឹងចាប់ខ្លួននិងដកអាជ្ញាប័ណ្ណដោយស្វ័យប្រវត្តិ អ្នកសារព័ត៌មានសង្ឃឹមថាការចុះផ្សាយល្បែងសងគឺជាការចូលរួមចំណែកនិងការទប់ស្កាត់រាប់បទល្មើសទៅក្នុងមូលដ្ឋានហើយសង្ឃឹមថាថ្នាក់ដឹកនាំនិងជ្រាបព័ត៌មាននេះ។
ជុំវិញល្បែងស៊ីសងលំដាប់ (V I P) ខាងលើពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌចំការមនដូចជាអាជ្ញាធរពាក់ព័ន្ធក្នុងរាជធានីភ្នំពេញ និងយកចិត្តទុកដាក់ក្នុងការចាត់មន្ត្រីជំនាញចុះពិនិត្យនិងសិក្សាជុំវិញល្បែងសុីសងកំពុងតែគៀងក ប្រជាពលរដ្ឋចូលទៅលេងដោយអាណាធិបតេយ្យនាំគ្នាភ្នាល់លុយ(១គូ)ខ្ទង់ពាន់ម៉ឺនដុល្លារឯណ្ណោះ។
ប្រភពបានបន្តពីអ្នកក្នុងចូលទៅលេងល្បែងថាទីតាំងនេះគឺជារបស់អ្នកមានអំណាចម្នាក់ដែលមានខ្នងបង្អែកពីក្រោយរឹងមាំ ទើបគេអាចបើកដំណើរការទីតាំងសង្វៀន(ជល់មាន់)នេះនៅចំកណ្ដាលទីក្រុងកោះពេជ្របានហើយមិនមែនជាការបើកលេងលំៗនោះទេគឺលំដាប់(VIP)តែម្តង។
សូមរំលឹកផងដែរថា កន្លងមកសម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចមានប្រសាសន៍ថា រាល់ល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់សូមឲ្យមន្ត្រីពាក់ព័ន្ធ រាជធានី/ខេត្ត ក្រុង/ស្រុកធ្វើការបង្ក្រាបអោយទាន់ពេលជាពិសេសទីតាំងដែលមានប្រជាពលរដ្ឋចូលលេងគឺមិនអនុញ្ញាតជាដាច់ខាត។
បើសិនអាជ្ញាធរនៅក្នុង រាជធានី/ខេត្ត ក្រុង/ស្រុក មិនអនុវត្តរឺទប់ស្កាត់ សម្ដេច មិនញញើតនិងការដក់តំណែងនិងតួនាទីឡើយ។
ពលរដ្ឋសង្ឃឹមថាទីតាំងល្បែងស៊ីសងមួយកន្លែងនេះលោក កៀង លក្ស័ អភិបាលខណ្ឌចំការនិងលោក យិន សាន អធិការខណ្ឌចំការមននិងយកចិត្តដាក់ក្នុងការដឹកនាំមន្ត្រីជំនាញចុះពិនិត្យនិងធ្វើការទប់ស្កាត់បង្ក្រាបទាន់ពេលវេលា។ជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋនិងមហាជនជាច្រើនថាអាជ្ញាធរពាក់ព័ន្ធបើគ្មានការបើកដៃបើកភ្លើងជាប្រព័ន្ធពីអាជ្ញាធរក្នុងមូលដ្ឋាន ទើបទីតាំងមួយកន្លែងនេះអាចដំណើរការបានទេ។
ជាពិសេសប្រជាពលរដ្ឋស្នើសុំឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញសូមមេត្តាជួយចាត់មន្ត្រីជំនាញនៅស្នងការចុះពិនិត្យនិងស្រាវជ្រាវដើម្បីធ្វើការបង្ក្រាបផង។ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចក្រហោម ស ខេង ឧបមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងចូលរួមចំណែកបញ្ចៀសអំពើចោលកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះជាពិសេសហឹង្សាក្នុងគ្រួសារ សង្ឃឹមថាលោកអភិបាលរាជធានីភ្នំពេញនិងស្នងការរាជធានីភ្នំពេញនិងបង្ក្រាបបានជាក់ជាមិនខានដើម្បីភូមិ/ឃុំ មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាមួយបាននៅឡើយទេ។
អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការ ផ្សាយជាបន្តបន្ទាប់ឬក៏មានការពន្យល់បកស្រាយពីអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធឬសមុីភាគីរៀងរាល់ម៉ោងធ្វើការ ៕