ព័ត៌មានជាតិ

ដីព្រៃព្រះរាជក្រឹត្រក្នុងតំបន់គូលែនព្រហ្មទេពត្រូវក្រុមឈ្មួញឈួសឆាយរំលោភយក

(ខេត្ដព្រះវិហារ)៖ដីព្រៃព្រះរាជក្រឹត្យក្នុងតំបន់ការពារគូលែនព្រហ្មទេពស្ថិតក្នុងភូមិព្រៃគោលឃុំស្រយ៉ងស្រុកគូលែនខេត្តព្រះវិហារមានខ្ទង់រយហិកតា។បច្ចុប្បន្នត្រូវបានមនុស្សមានអំណាច៣ទៅ៤នាក់យកគ្រឿងចក្រចូលទៅឈួសឆាយទន្ទ្រានរំលោភយកទាំងបំពាន។

ប្រជាពលរដ្ឋបានឱ្យដឹងថា៖ក្រុមមនុស្សមានអំណាច៣ទៅ៤នាក់នោះ(សុំមិនបញ្ចេញឈ្មោះ)បានយកគ្រឿងចក្រចូលទៅឈួសឆាយទន្ទ្រានរំលោភយកដីទាំងបំពាន។ឯសកម្មភាពឈួសឆាយរបស់ពួកគេគឺប្រព្រឹត្តនៅពេលយប់ដែលធ្វើឱ្យអាជ្ញាធរពិបាកក្នុងការចាត់ការ។
ប្រជាពលរដ្ឋបានបន្តថា៖ក្រោយពួកគេធ្វើសកម្មភាពឈួសឆាយពេលយប់រួចហើយលុះពេលថ្ងៃពួកគេបំបែករូបភាពគ្រឿងចក្រដែលមានចំនួនពី៤ទៅ៥គ្រឿងរបស់ពួកទៅស៊ីស្នួលភ្ជួរដីដាំដំឡូងឱ្យអ្នកស្រុកជិតខាង។
លោកមាស ញឹមអនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានឱ្យដឹងថា៖លោកនឹងចាត់ឱ្យមន្ត្រីក្រោមឱវាទចុះស្រាវជ្រាវហើយបើសិនរកឃើញភាពមិនប្រក្រតីនិងកើតមានឡើងមែនលោកថានឹងចាប់ជនសង្ស័យនោះដាក់គុកតែម្តង។ព្រោះក្នុងតំបន់នោះមួយរយៈកន្លងមកវាមានភាពរញ៉េរញ៉ៃណាស់រឿងបញ្ហាដីនេះ។

ទាក់ទិននឹងការកាប់ទន្រ្ទានយកដីរដ្ឋទាំងបំពាននេះប្រជាពលរដ្ឋទទូចសុំដល់លោកប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហាររួមនិងថ្នាក់ដឹកនាំខេត្តមេត្តាចាត់ការទៅលើរឿងនេះផងបើមិនដូច្នេះទេព្រៃព្រះរាជក្រឹក្សខាងលើប្រាកដជាត្រូវរលាយបាត់ពីរង្វង់ផែនទីជាក់ជាមិនខានឡើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *