ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់រាយខ្សែភ្លើងបូមទឹកប៉ះតំណរ ឆ្លងចរន្តឆក់ស្លាប់ក្នុងប្រឡាយទឹកភ្លាមៗ..!

(ពោធិ៍សាត់)៖បុរសម្នាក់រាយខ្សែភ្លើងបូមទឹកប៉ះតំណរឆ្លងចរន្តឆក់បណ្តាលឱ្យឆក់ស្លាប់នៅម្តុំប្រឡាយទឹកក្នុងភូមិស្នារាជឃុំកំពង់ពោធិ៍ស្រុកក្រគរខេត្តពោធិ៍សាត់កាលពីថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១។

ប្រពន្ធជនរងគ្រោះឈ្មោះគង់សុភ័ក្រអាយុ៤០ឆ្នាំបានឱ្យដឹងថា៖ប្តីរបស់គាត់ដែលស្លាប់ឈ្មោះ ហែមសុផលអាយុ៣៩ឆ្នាំ។ស្ត្រីរូបនោះបានបន្តថា៖នៅថ្ងៃកើតហេតុប្ដីគាត់បានរៀបចំបូមទឹកបាញ់ដាក់ជ្រូកហើយបានរាយខ្សែភ្លើងរំពេចនោះក៏ត្រូវខ្សែភ្លើងឆក់ដួលប្រកាច់ក្នុងទឹក។

លោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរបានឱ្យដឹងថា៖ករណីខ្សែភ្លើងឆក់ ស្លាប់នេះគឺបណ្តាលមកពីដៃនិងខ្លួនជនរងគ្រោះសើម និងបានកាន់ចំមុខតំណខ្សែភ្លើងទើប បណ្ដាលឱ្យឆក់ស្លាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *