កាលពី រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HT-6262 ដែលបើកបរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង រហូតមកដល់ចំណុចកើតហេតុ មានរថយន្តស៊េរីទំនើបម៉ាក RANGE ROVER មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AB-0089 ដែល បើកឆ្លងផ្លូវពីលិចទៅកើត មកដល់ហួសពាក់កណ្តាលផ្លូវ សង្ស័យវាក់អើចាប់ហ្រ្វាំងមិនទាន់ ទើបបណ្តាលឲ្យម៉ូតូជ្រុលទៅបុកចំហៀង រថយន្តពេញទំហឹង បណ្តាលឲ្យដួលរងការខូចខាតទាំងសងខាង ចំណែកអ្នកបើកបររបួសធ្ងន់ បញ្ជូនទៅសង្រ្គោះភ្លាមៗ ។សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះដល់ទីតាំង និងរាយការណ៍បន្តទៅការិយាល័យចរាចរជើងគោក របស់ស្នងការក្រុង ចុះវាស់វែងយកមធ្យោបាយទាំង ២ គ្រឿងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយ ៕
Related Articles
តុលាការសម្រេចឃុំខ្លួនអ្នកផលិតស្រា.ស.ស្រាថ្នាំ.ចំនួន១៣នាក់ នៅស្រុកល្វាឯម
(ខេត្ដកណ្តាល)៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ លោក ប្លុង វិសាល ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន អ្នកផលិតស្រាចំនួន១៣នាក់ នៅស្រុកល្វាឯម ដាក់ពន្ធនាគារបណ្តោះអាសន្ន ។ ក្រោយពួកគេផលិតស្រា ស បណ្តាលអោយពលរដ្ឋអ្នកទទួលទានពុលស្លាប់ និងរងរបួសច្រើននាក់។ ការឃុំខ្លួននេះ បន្ទាប់ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ។ សម្រេចធ្វើការចោទប្រកាន់ពីបទ ” អំពើមិនសុចរិតទាក់ទងនឹងទំនិញ សេវា ឬការអះអាងដោយបំភាន់ ដោយសារពិការភាព ឬមរណៈភាព មានស្ថានទម្ងន់ទោស ” ។ ដែលប្រព្រឹត្តនៅចំណុច ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ២២ និង ៣០នាទី តាមបញ្ញាត្តិមាត្រា៤៣ នៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ។ ជនត្រូវចោទទាំង១៣នាក់ រួមមាន៖ ១- ឈ្មោះ ប៊ូ ស៊ន ភេទប្រុស […]
តុលាការផ្ដន្ទាទោសអតីតមេចោរប្លន់ម្នាក់ដាក់គុកតែ ៣ឆ្នាំ រឿងជួញដូរគ្រឿងញៀនជិត២គីឡូក្រាម
(ភ្នំពេញ)៖ លោកស្រី គឹម សុគន្ធា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានប្រកាសសាលក្រមក្នុងសំណុំរឿងជូញដូរគ្រឿងញៀនប្រមាណជាជិត ២គីឡូក្រាម។ នៅក្នុងសំណុំរឿងនេះ រួមមានជនជាប់ចោទចំនួន ៣នាក់៖ ជនជាប់ចោទទី១ឈ្មោះ ដេវីដ វីនសែន (DAVID VINCENT) ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា និងទី២ឈ្មោះ ម៉ាតធ្យូ ដេវីដសេមផល (MATTEW DAVID SAMPLE) ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ អាមេរិកត្រូវបានតុលាការផ្ដន្ទាទោស ដាក់ពន្ធនាគាររយៈពេល ២៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤០លានរៀលចូលជាថវិការដ្ឋ ពីបទ ដឹកជញ្ជូន រក្សាទុក និងជូញដូរដោយខុសច្បាប់នៅសារធាតុញៀន។ ចំណែកជនជាប់ចោទទី៣មានឈ្មោះ ធៀម តុលា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ត្រូវបានតុលាការផ្ដន្ទាទោសត្រឹមតែ ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀល ពីបទ […]
ល្បែងស៊ីសងជល់មាន់ប្រភេទអនឡាញកំពុងពេញនិយម នៅស្រុកតាំងគោក
(ខេត្តកំពង់ធំ) ៖ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យអង្គភាពសារព័ត៌មានយើង បានដឹងថា មានទីតាំងល្បែងស៊ីសងជល់មាន់អនឡាញបង្កប់នៅក្នុងហាងកាហ្វេមួយកន្លែង ខាងជើងផ្សារតាំងគោក នៅក្បែរ អធិការដ្ឋាននគរបាលស្រុកតាំងគោក ប្រហែល៧០ម៉ែត្រតែប៉ុណ្ណោះ ស្ថិតក្នុងភូមិ កាតាយ ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ កំពុងបើកដំណើរលេងយ៉ាងគគ្រឹកគគ្រេង ស្រែកហ៊ោកញ្ជ្រៀវអឹងកងលាន់ឮសំឡេងយ៉ាងអនាធិបតេយ្យ ដោយមិនខ្លាចញញេីតនិងអាជ្ញាធរ ,សមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។ គេសង្កេតឃើញថា នៅស្រុកតាំងគោក មាន៥ឃុំ ដែលមានផ្សារលក់ដូរ សុទ្ទតែមានល្បែងសុីសងជល់មាន់អនឡាញតាមរោងកាហ្វេ ។ ទី១. ឃុំសូយោង, ទី២. ឃុំទ្រាល, ទី៣. ឃុំអណ្តូងពោធិ៍, ទី៤. ឃុំច្រនាង, និងទី៥ ឃុំពង្រ ពលរដ្ឋ បានត្អូញត្អែរនិងអស់សង្ឃឹមទៅលើ លោក សន តាល់ អធិការ ស្រុកតាំងគោក គ្មានវិធានការទៅលើមន្ត្រីក្រោមឱវាទបង្ក្រាបនូវបទល្មើសល្បែងស៊ីសង ជល់មាន់នឹងបៀរការ៉ាត់ ពាសវាលពាសកាលនៅក្នុងទឹកដីរបស់ខ្លួនគ្រប់គ្រង ធ្វើឱ្យពួកគាត់រស់នៅយ៉ាងភ័យខ្លាចអំពីបញ្ហាអសន្តិសុខ ដូចជា ចោរលួច ចោលឆក់ ចោរប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។ ពលរដ្ឋបានលើកឡើងថាទំនងជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានត្រូវរ៉ូវគ្នាអស់ហើយទេដឹងបានជាទីតាំងល្បែងស៊ីសងប្រភេទអនឡាញនេះបើកបានយ៉ាងរលូនទៅវិញដោយមានកិច្ចសន្យាហើយនោះ។ ពលរដ្ឋលើកឡើងបន្ដថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ […]