ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត  ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារប្រចាំខែមេសា លើកទិសដៅអនុវត្តការងារខែឧសភា ឆ្នាំ២០២៤ និងណែនាំពីវិធានការពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម

កណ្ដាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារប្រចាំខែមេសា លើកទិសដៅអនុវត្តការងារខែឧសភា ឆ្នាំ២០២៤ និងណែនាំស្តីពីវិធានការពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ និងផ្សព្វផ្សាយការងារអនុវត្តផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យវិសាខបូជា នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ស្ថិតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់តាមដងផ្លូវក្នុងភូមិសាស្ត្រខេត្តកណ្តាល ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅទីព្រះស្រែ ក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ស្ថិតនៅភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។ នៅក្នុងកិច្ចប្រជុំខាងលើនេះ សមាសភាពចូលរួមមាន៖ លោកស្នងការរង លោកនាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលទាំង១៣ក្រុង-ស្រុក លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ និងលោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ៕

ព័ត៌មានជាតិ

មិនសរសើរ មិនបាន ត្រឹមរយៈពេល១ថ្ងៃ!កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងចាប់មុខសញ្ញាចោលួចកាត់សោរកាច់កយកម៉ូតូ បាន២នាក់នៅស្រុកពាមរក៏!

(ខេត្តព្រៃវែង)៖ 👉នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ម៉ោង០១និង០០ ចំណុចភូមិ០៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ភូមិ០៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង មានករណីលួច(ម៉ូតូ) បង្កដោយជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាត់សោ កាច់ ក យកម៉ូតូ ០១គ្រឿងម៉ាកហុងដា សេ ១២៥ ព័ណ៌ខ្មៅ ស៊េរី២០២២ ម្ចាស់ម៉ូតូឈ្មោះ ប៊ូ ថាន់ហ្វុង ភេទប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិ០៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ។ បន្ទាប់ពីបានទួលបណ្តឹងពីជនរងគ្រោះនិង ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៏ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រៃវែង កម្លាំងជំនាញ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៏ ដឹកនាំដោយលោកវរសេនីយ៏ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវដើម្បីកំណត់អត្តសញ្ញាណជនស្ស័យ បន្ទាប់ពីកំណត់បានមុខសញ្ញាសង្ស័យរួច នៅវេលាម៉ោង ១៦និង៣០នាទី នៅថ្ងៃទី០៩ ឧសភា […]

ព័ត៌មានជាតិ

គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន ៤១គ្រួសារ នៅស្រុកកំពង់ត្របែក ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង!

សាខា កក្រក ខេត្តព្រៃវែង ៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា ក្រុមការងារអនុសាខាស្រុក អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៤១គ្រួសារ ក្នុងនោះរងគ្រោះខូចខាតទាំងស្រុងចំនួន ១៣គ្រួសារ (ប្រភេទ ក) និងខូចខាតមធ្យមចំនួន ២៨គ្រួសារ (ប្រភេទ ខ) ក្នុងស្រុកកំពង់ត្របែក នៅឃុំគោខ្ចក និងឃុំប្រាសាទ ស្មើនឹង ៦ភូមិ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៤ៈ៣០នាទីល្ងាច។ ថ្លែងនាឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវសេចក្តីនឹករលឹកពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុត […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សារព័ត៌មាន គឺជា​អំណាច​ទី​ ៤ ដែល​អំណាច​នេះ ប្រសិនបើ​ប្រើប្រាស់​ត្រូវ​ គឺមានសារៈសំខាន់​​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ ថែរក្សា​សន្តិភាព ស្ថិរភាព និង​​ផ្តល់​ថាមពល​ឱ្យ​ប្រជាជន​ក្នុងការ​សម្រេចចិត្ត ក៏ដូចជា ​រាជរដ្ឋាភិបាល​ក្នុងការ​ដាក់ចេញនូវ​វិធានការ​ចាំបាច់កាន់តែមាន​ប្រសិទ្ធភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សារព័ត៌មាន គឺជា​អំណាច​ទី​ ៤ ដែល​អំណាច​នេះ ប្រសិនបើ​ប្រើប្រាស់​ត្រូវ​ គឺមានសារៈសំខាន់​​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ ថែរក្សា​សន្តិភាព ស្ថិរភាព និង​​ផ្តល់​ថាមពល​ឱ្យ​ប្រជាជន​ក្នុងការ​សម្រេចចិត្ត ក៏ដូចជា ​រាជរដ្ឋាភិបាល​ក្នុងការ​ដាក់ចេញនូវ​វិធានការ​ចាំបាច់កាន់តែមាន​ប្រសិទ្ធភាព នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៦ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៍កោះពេជ្រ ។ នៅក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានទាំងអស់ នៅលើពិភពលោក ក្នុងឱកាសនៃការប្រារព្ធ «ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា» ដែលនេះជាឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោកប្រចាំឆ្នាំលើកទី ៣១ ក្រោមប្រធានបទ «សារព័ត៌មានសម្រាប់ផែនដី : សារព័ត៌មានក្នុងស្ថានភាពនៃវិបត្តិបរិស្ថាន» ដើម្បីជាការអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន ។ ដោយហេតុថា ឆ្នាំ ២០២៤ គឺជាឆ្នាំ ដែលបានកំណត់នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបាននូវរបៀបវារៈឆ្នាំ ២០៣០ […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកថាជាអំពើថោកទាប ដែល The Cambodia Daily បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសសម្តេច និងគ្រួសារ ករណីការពន្យាពេលចូលនិវត្តន៍របស់មេគយកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញប្រតិកម្ម និងចាត់ទុកថា វាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់សម្តេច និងគ្រួសារ។ តាមរយៈបណ្តាញសង្គម សម្តេចធិបតី សរសេរថា “ថ្ងៃនេះ The Cambodia Daily បានសរសេរអត្ថបទមួយចោទប្រកាន់ថាមានការសូកប៉ាន់ពីសំណាក់ ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបានពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៨ ដែលគេចោទថាខុសពីគោលការណ៍របស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី ដែលធ្លាប់លើកឡើងថានឹងអោយ ឯកឧត្តម គុណ ញឹម ចូលនិវត្តន៍ត្រឹមឆ្នាំ២០២៥។ ខ្ញុំសូមបញ្ជាក់ថា ក្នុងនាមជានាយករដ្ឋមន្ត្រីនីតិកាលទី៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់គោលការណ៍ឯកភាពឲ្យឯកឧត្តម គុណ ញឹម អាចពន្យារការចូលនិវត្តន៍រហូតទៅដល់ឆ្នាំ ២០២៨ តាមសំណើរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២២ មកម្ល៉េះ (ឯកសារភ្ជាប់)។ […]

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីចាក់ថ្មច្រាំងទន្លេ នៅភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

(ខេត្តកំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនសាធារណៈជន និងអ្នកសារព័ត៌មានមេត្តាជ្រាបថា៖ បន្ទាប់ពីទទួលបានព័ត៌មានពីករណីចាក់ថ្មច្រាំងទន្លេ នៅទីតាំងភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបានចាត់តាំង ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចម្រុះចុះពិនិត្យ និងវាយតម្លៃសំណង់ ព្រមទាំងជួបជាមួយ នឹងភាគីពាក់ព័ន្ធរួមមាន អាជ្ញាធរឃុំ/ភូមិ តំណាងម្ចាស់ទីតាំង និងប្រជាពលរដ្ឋរស់នៅក្បែរតំបន់នៃសំណង់។ រដ្ឋបាលខេត្តសូមធ្វើការប្រកាសអំពីលទ្ធផល ខេត្តកំពង់ចាមនិងវិធានការរដ្ឋបាល ដែលមានដូចខាងក្រោម៖ ១-ការចាក់ថ្មច្រាំងទន្លេនេះ មានប្រវែងបណ្តោយច្រាំង ១៦៥ម៉ែត្រ ជម្រាលច្រាំង ១០ម៉ែត្រ និង ១៦ម៉ែត្រ ដែលផ្នែកខាងក្រោមចាក់ថ្មទប់ជម្រាលលយចូលក្នុងទឹក។ សំណង់នេះ ធ្វើឡើងពុំបានសុំច្បាប់ជាលាយលក្ខណ៍ អក្សរទេ តែបានសុំផ្ទាល់មាត់ត្រឹមលោកមេឃុំមានជ័យ។ សំណង់ត្រូវបានចាប់ផ្តើមម្តងបន្តិចៗ រហូតដល់ចប់ សកម្មភាពទាំងស្រុងនៅក្នុងខែមករា ឆ្នាំ២០២៤ កន្លងទៅ។ ម្ចាស់ទីតាំងបានបញ្ជាក់ពីគោលបំណងនៃការចាក់ថ្មនេះ គឺដើម្បីការពារទប់ច្រាំងទន្លេកុំឲ្យបាក់បន្តទៀត។ ២-ជាវិធានការរដ្ឋបាល គឺក្រុមការងារបានតម្រូវឲ្យម្ចាស់ទីតាំងបញ្ឈប់សកម្មភាពចាក់ថ្មបន្តទៀត និងរង់ចាំ លទ្ធផលនៃការចុះសិក្សា វាយតម្លៃរបស់ក្រសួងធនធានទឹកនិងឧតុនិយម អំពីលក្ខណៈបច្ចេកទេស និងផល […]

ព័ត៌មានជាតិ

សម្ដេចប្រធានព្រឹទ្ធសភាពកម្ពុជា ផ្ដាំទៅមេដឹកនាំវៀតណាម គួរយល់ពីសារៈសំខាន់ នៃគម្រោងព្រែកជីកហ្វូណនតេជោ «កម្ពុជា មិនល្ងង់ជាងវៀតណាម នោះទេ»

(ភ្នំពេញ) ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ដាំទៅកាន់មេដឹកនាំវៀតណាម គួរយល់ពីសារៈសំខាន់ នៃគម្រោងព្រែកជីកហ្វូណនតេជោ របស់កម្ពុជា ដោយសម្ដេចតេជោ អះអាងថា មកពីមេដឹកនាំវៀតណាម បានបើក ដៃឱ្យថ្នាក់ក្រោមរបស់ខ្លួន វាយប្រហារមកលើកម្ពុជា ។ សម្ដេចតេជោ ហ៊ុន សែន គួសបញ្ជាក់ថា «កម្ពុជា មិនល្ងង់ជាងវៀតណាម នោះទេ» ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញអធិបតីភាពក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ។ ជាមួយគ្នានេះសម្តេចបញ្ជាក់បន្ថែមថា គ្មានទៀតឡើយការចរចា ជាមួយវៀតណាម លើបញ្ហាជីកព្រែកហ្វូណនតេជោ ។ សម្ដេចតេជោ អំពាវនាវប្រជាជនកម្ពុជា គាំទ្រ គម្រោងព្រែកជីកហ្វូណនតេជោ ផងដែរ។ ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្ដេជ្ញាមិនឱ្យអ្នកណាមកបំផ្លាញគម្រោងព្រែកជីកហ្វូណនតេជោ បានឡើយ។ ក្នុងនោះ សម្ដេចបានលើកឡើងជាទ្រឹស្ដីថា យើងមិនអាចអត់ឱនឲ្យបានទេ ចំពោះជនណា ឬក្រុមណាក៏ដោយ […]

ព័ត៌មានជាតិ

ពិធីប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ទោ ហួត សុធី ជាស្នងការនគរបាលខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ដែលត្រូវបានផ្លាស់ប្ដូរទៅកាន់ភារកិច្ចថ្មី

(ខេត្តសៀមរាប) ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីប្រកាសផ្ទេរភារកិច្ច និង តែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ដែលត្រូវបានផ្លាស់ប្តូរទៅកាន់ភារកិច្ចថ្មី នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូអមដំណើររបស់ក្រសួងមហាផ្ទៃ គណៈអភិបាលខេត្ត ស្ថាប័នតុលាការ ស្នងការ ស្នងការរងនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានពន្ធនាគារខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្ត ក្រុង ស្រុក មន្ទីរ/អង្គភាពជុំវិញខេត្ត អធិការក្រុង ស្រុក កងកម្លាំងទាំង៣ និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀត។ បន្ទាប់ពីប្រគល់ប្រកាស និងប្រគល់ត្រា […]

ព័ត៌មានជាតិ

ខេត្តព្រៃវែង ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដ ជាង២.២លាននាក់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី!

(ខេត្តព្រៃវែង)៖ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរខេត្តព្រៃវែង បានឱ្យដឹងថា៖ ក្នុងរយៈពេល៥ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២០២៦៨ គ.ស ២០២៤ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ខេត្តព្រៃវែង ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកលេងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង និងតាមរមណីយដ្ឋាននានាចំនួន ២,២៩៩,០០៨នាក់​។ សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់អាជ្ញាធរ និងសមត្ថកិច្ច បានឱ្យដឹងថា ក្នុងរយៈពេល៥ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តព្រៃវែង ឆ្នាំនេះ គឺមានការប្រព្រឹត្តិទៅដោយរលូន និងប្រកបដោយសុខសុវត្ថិភាព និងមានសណ្ដាប់ធ្នាប់ របៀបរៀបរយ ព្រមទាំងទទួលបានភាពសប្បាយរីករាយ ក្រោមការរៀបចំ និងដោយមានការយកចិត្តទុកដាក់ពីលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង និងលោកឧត្តមសេនីយ៍ត្រីឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រៃវែង ព្រមទាំងកម្លាំងពាក់ព័ន្ធទាំងអស់៕

ព័ត៌មានជាតិ

លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សម្រេចដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ។