ព័ត៌មានសន្តិសុខសង្គម

អង្គការសុខភាពចំនួន២ បង្ហាញក្តីបារម្ភក្រោយបារីអេឡិចត្រូនិកកំពុងទាក់ទាញយុវជន និងកុមារខណៈអ្នកផលិតយកឈ្មោះផលិតផលដែលល្បីមកភ្ជាប់លើបារី

(ភ្នំពេញ)៖ បើតាមការចេញផ្សាយសេចក្ដីប្រកាសព័ត៌មានរួមរបស់សម្ព័ន្ធកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺមិនឆ្លង និង CMH បានលើកឡើងអំពីផលប៉ះពាល់របស់បារីអេឡិចត្រូនិក ព្រោះវាមានផ្ទុកជាតិនីកូទីន ដែលធ្វើឱ្យ អ្នកប្រើប្រាស់ញៀនខ្លាំង ជាពិសេសចំពោះកុមារនិងយុវជន។ នីកូទីននេះ ក៏បង្កឱ្យមានការខូចខាតធ្ងន់ធ្ងរ ដល់ការលូតលាស់ខួរក្បាលរបស់កុមារ ។ចំពោះយុវជន នៅពេលពេលពួកគេប្រើប្រាស់រួចមានការចង់ចាំមិនល្អ ភ្លេចភ្លាំង ពិបាកក្នុងការផ្ចង់អារម្មណ៍នាំឱ្យប៉ះពាល់ ដល់សមត្ថភាពការងារ និងរៀនសូត្រ។

ក្នុងសេចក្តីប្រកាសដដែលនេះក៏បានបញ្ជាក់ផងដែរថា មិនតែប៉ុណ្ណោះ អ្នកផលិតបារីអេឡិចត្រូនិក មានបំណងពង្រីកទីផ្សា និងទាក់ទាញអ្នកប្រើប្រាស់ ជាពិសេសយុវជន និងកុមារ ដោយបានផលិតទឹកសូលុយស្យុងរសជាតិភ្ជាប់ទៅនឹងម៉ាកផលិតផលមួយចំនួន ដែលយុវជន និងកុមារ បានស្គាល់ស្រាប់ ដូចជា ៖ ភេសជ្ជៈ កូកា កូឡា(Coca Cola) ប៉ិបស៊ី (Pepsi)ហ្វាន់តា(Fanta) គោជល់ (RedBull) ស្ករកៅស៊ូឌុបបលមីន (Duoblemint) និងស្ករផ្លេ (Play) ជាដើម ។

ការផលិតបារីអេឡិចត្រូនិកបែបនេះ ប ស្របពេលដែលមនុស្ស កំពុងមានទំនោរបោះបង់ ទម្លាប់ប្រើប្រាស់ បារីធម្មតា លើសពីនេះ បារីអេឡិចត្រូនិកខណៈប្រភេទបារីនេះបានបូកបញ្ជូលនូវសារធាតុផ្សេងទៀតជាច្រើន ដូចជាប្រូពីលែន គ្លីសេរីនគ្លីកូល វធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួតនិងបេះដូង។ ប៉ុន្តែវាត្រូវបានផ្សព្វផ្សាយបំភាន់ដោយអ្នកចែកចាយ និងអ្នកផលិតថាជាផលិតផល ជួយដល់ការផ្ដាច់បារី ។ ជាក់ស្ដែងវាពុំដូចអ្វី ដែលពួកគេបានលើកឡើង ឡើយ។ អ្នកប្រើប្រាស់បារីអេឡិចត្រូនិក នឹងមានទំនោរប្រើប្រាស់បារីច្រើន ជាងមុនទ្វេដង ។

គួរបញ្ជាក់ផងដែរថា ផលិតផលបារីអេឡិចត្រូនិក គឺជាផលិតផល ដែលត្រូវបានហាមឃាត់ការចែកចាយ ធ្វើអាជីវកម្ម និងប្រើប្រាស់នៅកម្ពុជា ។នេះយោងតាមសេចក្ដីណែនាំ ស្ដីពី ការចាត់វិធានការ បង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិក (E-Cigarette) នៅកម្ពុជា ចុះឆ្នាំ២០១៤ ។
សូមបញ្ជកា់ថា បើយោងតាមការសិក្សា ប្រមូលទិន្នន័យដោយ CDC នៃសហរដ្ឋអាមេរិក ចាប់ពីខែ សីហា ឆ្នាំ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ២០២០ បានបង្ហាញថា មានប្រជាជនអាមេរិកចំនួន២៨០៧នាក់ ឈឺ និង៦៨នាក់ បានស្លាប់ដោយសារតែជំងឺសួត បណ្ដាលមកពីការប្រើប្រាស់ បារីអេឡិចត្រូនិក៕

adm

Leave a Reply

Your email address will not be published. Required fields are marked *