យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនល្មើសបានធ្វើសកម្មភាពលួចនាំមនុស្សចំនួន ៦នាក់ (កុមារ ៣នាក់) ដោយនាំឆ្លងអូរព្រំដែនកម្ពុជា-ថៃ ចូលទៅទឹកដីថៃ តាមច្រករបៀងជាប់ភូមិសាស្ត្រចំណុចភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន។ ក្រោយការឃាត់ខ្លួន ពលរដ្ឋទាំង៦នាក់ សមត្ថកិច្ចបានធ្វើការអប់រំណែនាំឱ្យវិលត្រឡប់ទៅមូលដ្ឋានវិញ។ ចំពោះជនសង្ស័យជាមេខ្យល់ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ចាត់ការតាមច្បាប់៕
Related Articles
ទីប្រឹក្សាសម្តេចតេជោ៖ ស្នើដល់សម្ដេចក្រឡាហោម ស ខេង ឱ្យជួយពិនិត្យ លោក សៀក មុន្នី អភិបាលស្រុកអូររាំង!
(ភ្នំពេញ)៖ លោក ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ បានធ្វើលិខិតមួយច្បាប់ជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ដោយរៀបរាប់អំពីសកម្មភាព របស់លោក សៀក មុន្នី អភិបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី ប្រើមន្ត្រីជាកូនចៅ ក្លែងឯកសារ ស្នាមមេដៃ យកដីប្រជាពលរដ្ឋមួយចំនួនលក់អោយឧកញ៉ា ស្រី ចន្ធូ ធ្វើប័ណ្ណកម្មសិទ្ធិ គំរាមកំហែងទិញដីពីប្រជាពលរដ្ឋក្នុងតម្លៃទាប ដើម្បីទៅលក់បន្ត និងដើម្បីធ្វើការអភិវឌ្ឈន៍ ។ នេះបើយោងតាមលិខិតរបស់ លោក ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ និង បានវាយត្រាចូលក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ។ ក្នុងកម្មវត្ថុ៖ សំខាន់ដែលលោក ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន […]
យុវតីម្នាក់រងរបួសបាក់ភ្លៅខាងស្ដាំ និងមនុស្ស ២នាក់ទៀតរងរបួសស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍
ខេត្តព្រៃវែង៖ យុវតីម្នាក់ បានរងរបួសធ្ងន់(បាក់ភ្លៅខាងស្ដាំ) និងមនុស្សប្រុស-ស្រី ២នាក់ទៀត រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ជិះបញ្ច្រាសទិសគ្នា នៅវេលាម៉ោង ៨ និង ១០នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នេះ នៅចំណុចផ្លូវក្រាលកៅស៊ូស្ថិតក្នុងភូមិក្រសាំងកន្ត្រៃ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ត្រូវបាននគរបាលខេត្តព្រៃវែង ចុះអន្តរាគមន៍ភ្លាមៗ ដល់កន្លែងកើតហេតុ និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ សមត្ថកិច្ចបានឲ្យដឹងថា យុវតីខាងលើ ឈ្មោះ ឡេត សុលា ភេទស្រី អាយុ ១៤ឆ្នាំ រស់នៅភូមិចារ ឃុំព្រៃរំដួល ស្រុកមេសាង ខេត្តព្រៃវែង បើកម៉ូតូម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ព្រៃវែង 1Q.8849 ឌុបគ្នាម្នាក់ពីក្រោយ ឈ្មោះ ពៅ ស្រីនាង ភេទស្រី អាយុ ១៤ឆ្នាំ នៅភូមិត្រពាំងស្គន់ ឃុំជីផុច […]
ធុំក្លិនមិនល្អ ចេញពីការិយាល័យ អត្តសញ្ញាណប័ណ្ណនៃស្នងការរាជធានីភ្នំពេញ
(ភ្នំពេញ) ៖ មន្ត្រីនគរបាលសុំមិនបញ្ចេញអត្តសញ្ញាណ បានទម្លាយក្តីឈឺចាប់ ដោយអត់ទ្រាំនឹងសំពាធការងារ លែងបាន សុំអង្គភាពសារព័ត៌មានយើង ជួយផ្សព្វផ្សាយ ក្រែងថ្នាក់លើបានជ្រាប ជួយពិនិត្យ និងមានចំណាត់ការផងជុំវិញភាពមិនប្រក្រតី ក្នុងការិយាល័យអត្តសញ្ញាណប័ណ្ណ នៃស្នងការរាជធានីភ្នំពេញ។ ខាងក្រោមជាខ្លឹមសារទាំងស្រុង៖ យើងខ្ញុំជាមន្ត្រីនៅការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានសតិអារម្មណ៍ចំពោះបញ្ហា មន្ត្រីដែលលើសអាយុក្នុងលក្ខន្តិកៈដោយឡែករបស់នគរបាលជាតិដែលមិនចូលនិវត្តន៍ចំនួន ៤នាក់រួមមាន៖ ១ វរសេនីយ៍ទោ មុំ រុន អត្តលេខ 09797 ថ្ងៃខែឆ្នាំកំណើត 01/01/1959 អាយុ 62ឆ្នាំ លើសអាយុ 7ឆ្នាំ។ ២ វរសេនីយ៍ត្រី សំរឹទ្ធិ សុផល អត្តលេខ 09796 ថ្ងៃខែឆ្នាំកំណើត 01/07/1962 អាយុ 59ឆ្នាំ លើសអាយុ 4ឆ្នាំ។ ៣ វរសេនីយ៍ត្រី ហាក់ សុភាណា អត្តលេខ 27446 ថ្ងៃខែឆ្នាំកំណើត 15/05/1965 អាយុ 56ឆ្នាំ លើសអាយុ 1ឆ្នាំ។ ៤ អនុសេនីយ៍ឯក ឱម […]