ព័ត៌មានសន្តិសុខសង្គម

ហ៑ានម្លេះ! បទបញ្ជារបស់​ សម្ដេច​ នាយករដ្ឋមន្ត្រី​មិនទាន់បានប៉ុន្មានថ្ងៃផង​ស្រាប់តែមាន​បើកហ្គេមអនឡាញ នៅក្រុងបាវិត ទៀត

(ខេត្ដស្វាយរៀង) ៖ហ្គេមអនឡាញ កំពុងបើកដំណើរការជារៀងរាល់ថ្ងៃ ដោយប្រមូលផ្ដុំមនុស្សយ៉ាងច្រើនកុះករសុទ្ធតែកូនៗប្រជាពលរដ្ឋខ្មែរចូលលេងនៅក្នុងមូលដ្ឋានក្រុងបាវិត អជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័មិនបង្ក្រាប ឬក៏មិនទាន់ដឹងទេឬ?

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាចំពោះទីតាំងមួយនេះបានបើកលេងជារាល់ថ្ងៃ ក្រោយពីស្ងប់ស្ងាត់មួយរយៈមក ដោយឃើញក្មេងៗចូលលេងយ៉ាងពពាក់ពពូនដោយមិនញញើតនិងអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានសោះឡើយ ។

ចំណែកអាជ្ញាធរ​និងសមត្ថកិច្ច​ វិញ ហាក់សំងំ​ស្ងៀម ផ្គើននិងបទបញ្ជារបស់សម្តេចនាយក​រដ្ឋមន្ត្រីហ៊ុនសែន ស្តីពីការទប់ស្កាត់​និង​បង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេស កាលពីពេល​ កន្លងទៅថ្មីៗ ។

មហាជនបាន​ដាក់ការសង្ស័យថា អាជ្ញាធនិងសមត្ថកិច្ច នៅមូលដ្ឋានអាចត្រូវថ្នាំសណ្តំ​របស់ម្ចាស់ទាំងនោះហេីយមេីល​ទៅ​ទេីបរក្សាភាព​ស្ងៀមស្ងាត់​មិនបង្ក្រាប​ ។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។​

ប៉ុន្តែនៅក្រុងបាវិតវិញ ក្រោម​ការគ្រប់គ្រង របស់លោក​លឹម សៀងហេង អភិ​បាល​ក្រុងបាវិត និងលោក​ អែម សុវណ្ណារិទ្ធ អធិការក្រុងបាវិត នៅមិនទាន់មាន​ វិធាន​ការណ៌ ផ្លូវច្បាប់ ទៅ​លើម្ចាស់បនល្បែងហ្គេមអនឡាញ នេះនៅឡេីយទេ​ ដែលផ្គេីនទៅ​និង​បទបញ្ជារបស់​សម្ដេច​ នាយករដ្ឋមន្ត្រី​ ។

ជុំវិញករណីនេះដែរលោកឯម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិតបានប្រាប់មកអង្គភាពសារព័ត៌មានយើងថា ចំពោះទីតាំងនេះគឺគ្រប់គ្រងដោយកាស៊ីណូដូច្នេះសួរទៅប៉ូលីសគ្រប់គ្រងសេដ្ឋកិច្ច ទៅបានដឹង ព្រោះហួសដែនសមត្ថកិច្ចរបស់លោកគ្រប់គ្រងហើយ ពាក់ព័ន្ធករណីក្រោមការគ្រប់គ្រងរបស់កាស៊ីណូនេះ។

ទោះជាយ៉ាងណាក្ដីបងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការបង្ក្រាបនូវល្បែងសុីសងហ្គេមអនឡាញទាំងនេះផង បងប្អូនប្រពលរដ្ឋមានសង្ឃឹមជឿជាក់លើកឯកឧត្តមម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនិង លោកឧត្ដមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការខេត្ដស្វាយរៀង លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹមយ៉ាងមុតមាំលើលោកទាំងទ្វេរនិងមានចំណាត់ការចំពោះករណីនេះដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ។

អង្គភាពសារព័ត៌មានយើងនឹងធ្វើការរង់ចាំផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយពីរអជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬសមុីភាគីពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *