(ខេត្តកំពង់ស្ពឺ) ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈបើកម៉ូតូវ៉ាជែងរថយន្តមិនផុត ក៏ទាក់ដៃចង្កូតបណ្ដាលឱ្យម៉ូតូដួលខ្ទាតចូលកង់ក្រោយរថយន្តកុងទីន័រមួយគ្រឿងទៀតដែលកំពុងបើកបញ្ច្រាសទិសគ្នាបណ្ដាលឱ្យកិនស្លាប់ភ្លាមៗនៅកន្លែងហេតុការណ៍។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៦ៈ៣០នាទី ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ ៥១គីឡូម៉ែត្រលេខ(៥និង៦) ត្រង់ចំណុចភូមិអំពិលរូង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
វត្ថុតាងជាក់ស្តែង មានម៉ូតូ ០១ គ្រឿងម៉ាក ហុងដា C125(2018) ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GV.7843 បើកបរដោយឈ្មោះ យ៉ុន សុខជា ភេទ ប្រុស អាយុ ២០ ឆ្នាំ(ស្លាប់) រស់នៅភូមិព្រែកក្តាម ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល បើកបរក្នុងទិសដៅពីជើងទៅត្បូងលុះបើកបរមកដល់ចំណុចខាងលើ បានបើកវ៉ាជែងរថយន្ត ០១ គ្រឿងដែលកំពុងបើកបរស្របទិសគ្នា ហើយបានប៉ះដៃចង្កូតជាមួយនឹងរថយន្តនោះ បណ្តាលឲ្យម៉ូតូដួលខ្ទាតចូលក្រោមកង់ក្រោយរបស់រថយន្ត ០១ គ្រឿងម៉ាក នីសាន់ ពណ៌ ស-ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3A.5232 សណ្តោងសឺមីរុឺម៉ក ពណ៌ លឿង ពាក់ផ្លាកលេខ ភ្នំពេញ 4A.7138 ដឹកទូកុងតឺន័រ ចំនួន ០២ ទូ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(បានគេចខ្លួនបាត់) ។
ចំពោះវត្ថុតាងទាំងពីរខាងលើ កំពុងរៀបចំចាត់ចែង ដើម្បីយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ចាត់ការតាមនីតិវិធី។ ដោយះចិត្ត្រា ឆន្ទះ