(ខេត្ដព្រៃវែង)៖នៅថ្ងៃទី២៤ខែមករាឆ្នាំ២០២២ វេលាម៉ោង១៨៖២០នាទី នៅចំណុច ភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង មានករណី ហិង្សាដោយចេតនា មួយលើក បង្ករឡើង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនបង្កឈ្មោះ ភី ភា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជាតិខ្មែរមុខរបកសិករនៅភូមិស្វាយសាក់ឃុំពោទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានទាញយកកាំបិតខ្វែវមក កាប់លើជនរងគ្រោះ មកឃាត់ ជនសង្ស័យ កុំឲ្យ ជេរប្រមាថ អ្នកជិតខាង ។
ដោយជនរងគ្រោះមានឈ្មោះ ម៉ៅ ម៉ៃ
ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា បណ្តាលឲ្យរងរបួសចំនួន ពីរ កន្លែង៖១.ចំ កដៃឆ្វេង របួសប្រវែង ៤សង់ទីម៉ែត្រ ជម្រៅដល់ឆ្អឹង។
២.ចំ កណ្ដាល ចិញ្ចើម របួស ប្រវែង៤សង់ទីម៉ែត្រ ជម្រៅដល់ឆ្អឹង ។
បច្ចុប្បន្ន ជនសង្ស័យ បាននាំមក អធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្តាល ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ច្បាប់
ចំណែក ជនរងគ្រោះ ត្រូវបានបងប្អូន បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពារាំង ។
សមត្ថកិច្ចបានបញ្ជាក់ថា ៖ ជនសង្ស័យ មុខសញ្ញានេះតែងតែបង្ករ ហិង្សា ជេរប្រមាថ អ្នកជិតខាងផឹកស្រាម្តងៗធ្វើឲ្យដេកនៅមិនបាន៕