ព័ត៌មានជាតិ ព័ត៌មានរាយការណ៍

អាជ្ញាធរស្រុកពារាំងសូមអំពាវនាវដល់អាជីវករផ្សារកំពង់ពពិលលក់តាមចិញ្ចើមផ្លូវទាំងអស់ ស្តាប់តាមកាណែនាំ ដែលអាជ្ញាធរបានរៀបចំនិងមានទីតាំងរួចជាស្រេច ហើយសូមអញ្ជើញចូលលក់ដូរ ដើម្បីកុំឱ្យរាំងស្ទះដល់ការអភិវឌ្ឍន៍!

(ខេត្តព្រៃវែង)៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ អាជ្ញាធរស្រុកពារាំងសូមអំពាវនាវដល់អាជីវករផ្សារកំពង់ពពិលលក់តាមចិញ្ចើមផ្លូវទាំងអស់ ស្តាប់តាមកាណែនាំ ដែលអាជ្ញាធរបានរៀបចំនិងមានទីតាំងរួចជាស្រេច ហើយសូមអញ្ជើញចូលលក់ដូរនៅកន្លែងដែលអាជ្ញាធរចេញសេចក្តីជូនដំណឹង ដើម្បីកុំឱ្យរាំងស្ទះដល់ការអភិវឌ្ឍន៍គម្រោងជួសជុលផ្លូវបេតុងនៅផ្សារកំពង់ពពិល។

ដែលជាគម្រោងជួសជុលផ្លូវបេតុងដែលជាគម្រោងមន្ទីសាធារណៈការណ៍ខេត្ត តាមការស្នើសុំរបស់អាជ្ញាធរមូលដ្ឋាន ដែមានប្រមាណជា៤០០ម៉ែត្រ ចាប់ពីចំណុចស្ថានីយ៍ប្រេងឥន្ធនៈច្រមុះជ្រូក មកទល់នឹងរង្វង់មូល “ផ្សារកំពង់ពពិល”រួមនិងគម្រោងសាងសង់ស្ពានអាកាសសម្រាប់ឡើងអគារ”ផ្សារកំពង់ពពិល”
ក្នុងគោលបំណងដើម្បីឲ្យបង្ករលក្ខណៈមានចំណតម៉ូតូ កង់ នៅជាន់ទី១ ដោយសារផ្សារកំពង់ពពិលមួយនេះគ្មានចំណត ទុកដាក់ម៉ូតូ កង់ អោយបានត្រឹមត្រូវ។ ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

ហើយស្ថានភាពផ្លូវក្នុងផ្សាកំពង់ពពិលមួយនេះ កន្លងទៅ ជាច្រើនឆ្នាំមកហើយ មានសភាពខួចខាតជាខ្លាំង ធ្វើឲ្យ មានទឹកដក់នៅជាប់លើផ្លូវ និងពិបាកធ្វើដំណើ ហើយចរាចរណ៍មានការ កក ស្ទះជាខ្លាំង។
ធ្វើឲ្យអ្នកដំណើលើផ្លូវមួយខ្សែនេះ យឺតយ៉ាវ ក្នុងការចេញដំណើទៅធ្វើការជារៀងរាល់ថ្ងៃ។

adm

Leave a Reply

Your email address will not be published. Required fields are marked *