ព័ត៌មានជាតិ

ក្រុមញៀនល្បែងមាន់ជល់១៣នាក់ ត្រូវសមត្ថកិច្ចចុះបង្ក្រាបនៅស្រុកជេីងព្រៃ

ខេត្តកំពង់ចាម៖ ក្រោយពីទទួលដំណឹងភ្លាម ៗពីប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ និង លោក សុធា ពិសិដ្ឋ ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម តំណាង ឯកឧត្ដម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃ អមសាលាដំបូងខេត្តកំពង់ចាម បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់)ផ្ទាល់ នៅចំណុចដីព្រៃ ស្ថិតនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ប្រតិបត្តិការ នេះធ្វេីឡេីងនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៣ ដោយកងកម្លាំងជំនាញបានឃាត់ខ្លួនមនុស្សចំនួន១៣ នាក់ និងរួមនឹងវត្ថុតាងមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *