ព័ត៌មានសន្តិសុខសង្គម

មន្រ្តីយោធាពាក់សក្តិ ៤កន្លះម្នាក់ ខឹងនារីជាសង្សារតេទូរស័ព្ទទៅប្រុសថ្មី ទាញកាំភ្លើងបាញ់គំរាមនាង ២គ្រាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

(ភ្នំពេញ) ៖ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួន មន្រ្តីយោធាម្នាក់ពាក់

ប្រើប្រាស់អាវុធខុសច្បាប់បាញ់បោះសេរីគំរាមសង្សារ បង្កឱ្យភ្ញាក់ផ្អើលដល់អ្នកភូមិដោយសាររឿងប្រចណ្ឌខណ:ដែលនាងជាសង្សារបានមកស្នាក់នៅដេកជាមួយខ្លួននៅផ្ទះជួលហើយបែរជាលួចតេទូរស័ព្ទទៅរកប្រុសថ្មី។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅផ្ទះជួលភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ជា សុវណ្ណ អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យឱ្យដឹងថា មុនពេលកើតហេតុគឺស្រ្តីជាសង្សារប្រកបមុខរបរបោកអ៊ុតបានទូរស័ព្ទសួរជនសង្ស័យឈ្មោះ សុខ ចាន់អ៊ិន ភេទប្រុស អាយុ៤០ឆ្នាំ ដែលកំពុងស្នាក់នៅផ្ទះជួលខាងលើថាបងហូបបាយហើយរឺនៅ?ដោយសារពួកគេទាំង០២នាក់បានស្រលាញ់និងរស់នៅជាមួយគ្នាដូចប្តីប្រពន្ធរយ:ពេល០២ឆ្នាំមកហើយ ។នៅពេលនោះជនសង្ស័យក៏ប្រាប់ថាមិនទាន់ហូបបាយនៅឡើយនោះទេ។ជនសង្ស័យក៏បានប្រាប់នាងជាសង្សារឱ្យមកផ្ទះជួលរបស់ខ្លួន បន្ទាប់មកស្រ្តីជាសង្សារដែលមានឈ្មោះ ស ស ព ជ អាយុ២១ឆ្នាំ ក៏បានយល់ព្រមហើយបិទតូបបោកអ៊ុត មកដេកជាមួយជនសង្ស័យនៅផ្ទះជួលខាងលើនោះ។ខណ:ដែលអ្នកទាំង០២នាក់នៅជាមួយគ្នានៅក្នុងផ្ទះជួល ស្រាប់តែនាងជាសង្សារក៏លួចតេទូរស័ព្ទទៅរកប្រុសផ្សេង ដោយមានការសង្ស័យជនសង្ស័យក៏តាមដានហើយឃើញនាងជាសង្សារលួចទាក់ទងតាមទូរស័ព្ទទៅប្រុសផ្សេងនោះមែនក៏ខឹងជាខ្លាំងដោយបានទាញអាវុធខ្លីមិនស្គាល់ម៉ាកបាញ់គំរាមសង្សារ០២គ្រាប់ផ្ទុចដីបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិក្បែរនោះ។ក្រោយពីផ្ទុះអាវុធនោះហើយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង អនុវត្តតាមបញ្ជាផ្ទាល់របស់លោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះទៅដល់កន្លែងកើតហេតុហើយនាំខ្លួនជនសង្ស័យនិងវត្ថុតាងអាវុធខ្លី០១ដើមម៉ាកSTI បង់០១ ,គ្រាប់០៩គ្រាប់និងសំបកកាទូស០២គ្រាប់មកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំងតែម្តង។

លោកអធិការរងបានប្រាប់ឱ្យដឹងថា ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

 

សក្តិ៤កន្លះ

adm

Leave a Reply

Your email address will not be published. Required fields are marked *