ព័ត៌មានសន្តិសុខសង្គម

មនុស្សប្រុសស្រីជាច្រើននាក់រងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

(ខេត្ដស្វាយរៀង)៖មនុស្សប្រុសស្រីចំនួន១៤នាក់បានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍វរាងរថយន្ដនិងម៉ូតូ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៩និង៣០នាទី លើផ្លូវជាតិលេខ១៣ចន្លោះគីឡូម៉ែត្រលេខ(១៣.១៤) ស្ថិតក្នុងភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។

យោងតាមប្រភពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា
មុនពេលកើតហេតុមានម៉ូតូមួយគ្រឿង បើកបរដោយឈ្មោះ អុិន សំណាង ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាវេវពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង 1N.1997 បើកបរក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់កន្លែងកើតហេតុក៏បានបុកជាមួយនឹងរថយន្តម៉ាកTacoma ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AG.5479 បើកបរក្នុងទិសដៅពីជើងទៅត្បូងដោយអ្នកបើកបររថយន្តឈ្មោះ សួន កុសល ភេទប្រុស អាយុ៣៨ ឆ្នាំ មុខរបរជាងដែក រស់នៅភូមិសំរោង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ចំណែកឯម៉ូតូនិងរថយន្ដរងការខូចខាតយ៉ាងដំណំ។

ប្រភពដដែលបានបន្ដថា ពេលមានគ្រោះថ្នាក់ចរាចរណ៍រួចហើយក៏មានរថយន្ត ចំនួន២ គ្រឿងទៀតធ្វើដំណើរមកដល់ចំណុចកើតហេតុបានបុកគ្នាពីក្រោយទៀត ដោយ រថយន្តម៉ាកASIA GRAN BIRD ពណ៌សពាក់ស្លាកលេខ ព្រៃវែង 3A.1887 និងងមានរម៉កសណ្ដោងពាក់ស្លាកលេខ ភ្នំពេញ 4A.5275 បើកបរដោយឈ្មោះ អុិត សូដា ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរបើកបរ រស់នៅភូមិបាក់តាង ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងរថយន្តដឹកកម្មករមួយគ្រឿងទៀតម៉ាកហុីយ៉ាន់ដាយខោនធីពណ៌សលាយស្វាយ ពាក់ស្លាកលេខ ភ្នំពេញ 3B.1680 បើកបរដោយឈ្មោះ ចែម សារី ភេទ ប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង បុកពីក្រោយបណ្ដាលឱ្យកម្មករនៅក្នុងរថយន្តនិងរបួសចំនួន១៣ នាក់ និងរងរបួសធ្ងន់ ៤ នាក់ ដោយ៖
១.ឈ្មោះ ឡុង នេត ភេទ ស្រី អាយុ ៣១ មុខរបស់កម្មកររស់នៅភូមិត្រពាំងថ្ម ឃុំថ្នាធ្នង់ស្រុករំដួល ខេត្តស្វាយរៀងរងរបួសស្រាល។

២.ឈ្មោះ សុខ ណាវី ភេទស្រីអាយុ ៣៥ ឆ្នាំមុខរបរកម្មករ រស់នៅភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង រងរបួសធ្ងន់។

៣.ឈ្មោះ សាន ស្រស់ ភេទស្រីអាយុ ២៨ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិបុសផ្លាំងឃុំបុសមនស្រុករំដួលខេត្តស្វាយរៀង រងរបួសធ្ងន់ ។

៤.ឈ្មោះ ហុង ឌីណា ភេទប្រុស អាយុ ៣៣ ឆ្នាំមុខរបរកម្មកររោងចក្រ រស់នៅភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួលខេត្តស្វាយរៀង រងរបួសធ្ងន់។

៥.ឈ្មោះ ហុន យ៉ារី ភេទស្រីអាយុ ៣២ ឆ្នាំមុខរបរកម្មកររោងចក្ររស់នៅភូមិត្រពាំងថ្មឃុំថ្នាធ្នង់ស្រុករំដួលខេត្តស្វាយរៀងរងរបួសស្រាល។

៦.ឈ្មោះ ស្រី ពៅ ភេទស្រី អាយុ ២៧ ឆ្នាំមុខរបរកម្មកររោងចក្ររស់នៅភូមិត្រពាំងថ្មឃុំថ្នាធ្នង់ស្រុករំដួលខេត្តស្វាយរៀងរងរបួសស្រាល។

៧.ឈ្មោះ កែវ វិចិត្រ ភេទប្រុសអាយុ ៣០ ឆ្នាំមុខរបរកម្មកររោងចក្ររស់នៅភូមិត្រពាំងថ្មឃុំថ្នាធ្នង់ស្រុករំដួលខេត្តស្វាយរៀងរងរបួសធ្ងន់។

៨.ឈ្មោះ កើត រ័ត្ន ភេទស្រីអាយុ ២២ ឆ្នាំមុខរបរកម្មកររោងចក្ររស់នៅភូមិថ្នាឃុំថ្នាធ្នង់ស្រុករំដួលខេត្តស្វាយរៀងរងរបួសស្រាល។

៩.ឈ្មោះ កិក សារី ភេទស្រីអាយុ ២៧ ឆ្នាំមុខរបរកម្មកររោងចក្ររស់នៅភូមិថ្នាឃុំថ្នាធ្នង់ស្រុករំដួលខេត្តស្វាយរៀង រងរបួសស្រាល។

១០.ឈ្មោះ បឿន រដ្ឋា ភេទស្រីអាយុ ២២ ឆ្នាំមុខរបរកម្មកររោងចក្ររស់នៅភូមិត្រពាំងថ្មឃុំថ្នាធ្នង់ស្រុករំដួលខេត្តស្វាយរៀងរងរបួសស្រាល។

១១.ឈ្មោះ សុខ ចន្ធី ភេទស្រីអាយុ ៣៤ ឆ្នាំមុខរបរកម្មកររោងចក្ររស់នៅភូមិត្រពាំងក្នុងឃុំថ្នាធ្នង់ស្រុករំដួលខេត្តស្វាយរៀងរងរបួសស្រាល។

១២.ឈ្មោះ ឡូញ តឿន ភេទ ប្រុសអាយុ ៤២ ឆ្នាំមុខរបរកម្មកររោងចក្ររស់នៅភូមិត្រពាំងថ្មឃុំថ្នាធ្នង់ស្រុករំដួលខេត្តស្វាយរៀង រងរបួសស្រាល។

១៣.អ្នកបើកបររថយន្តដឹកកម្មករឈ្មោះ ចែម សារី ភេទប្រុស អាយុ ២៣ ឆ្នាំរងរបួសស្រាល។

សមត្ថកិច្ចសន្និដ្ឋានថា៖រថយន្តTacoma ពាក់ផ្លាកលេខភ្នំពេញ 2AG.5479បើកបរមិនប្រកាន់ស្ដាំ។

បច្ចុប្បន្នអ្នករងរបួសធ្ងន់បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងនិងអ្នករងរបួសស្រាលបញ្ជួនទៅមន្ទីរពេទ្យឯកជនរីឯមធ្យោបាយទាំងអស់រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលចំណែកឯអ្នកបើកបររថយន្តដឹកកម្មករ និងអ្នកបើករថយន្តម៉ាកASIA GRAN BIRDឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុករំដួល ដើម្បីបន្តនីតិវិធី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *