ព័ត៌មានសន្តិសុខសង្គម

ទីប្រឹក្សាសម្តេចតេជោ៖ ស្នើដល់សម្ដេចក្រឡាហោម ស ខេង ឱ្យជួយពិនិត្យ លោក សៀក មុន្នី អភិបាលស្រុកអូររាំង!

(ភ្នំពេញ)៖ លោក ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

បានធ្វើលិខិតមួយច្បាប់ជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ដោយរៀបរាប់អំពីសកម្មភាព របស់លោក សៀក មុន្នី អភិបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី ប្រើមន្ត្រីជាកូនចៅ ក្លែងឯកសារ ស្នាមមេដៃ យកដីប្រជាពលរដ្ឋមួយចំនួនលក់អោយឧកញ៉ា ស្រី ចន្ធូ ធ្វើប័ណ្ណកម្មសិទ្ធិ គំរាមកំហែងទិញដីពីប្រជាពលរដ្ឋក្នុងតម្លៃទាប ដើម្បីទៅលក់បន្ត និងដើម្បីធ្វើការអភិវឌ្ឈន៍ ។

នេះបើយោងតាមលិខិតរបស់ លោក ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ និង បានវាយត្រាចូលក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ។

ក្នុងកម្មវត្ថុ៖ សំខាន់ដែលលោក ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន គោរពរាយការណ៍ជូន សម្តេចក្រឡាហោម ស ខេង ។
គឺ សុំសម្ដេចក្រឡាហោម ធ្វើការពិនិត្យលើលោក សៀក មុន្នី អភិបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី និងមន្ត្រីស្រុកអូររាំងមួយចំនួនទៀត ។
ដែលតែងតែប្រើអំណាច គំរាមកំហែង ប្រជាពលរដ្ឋជនជាតិដើមភាគតិចនិងឃុបឃិតជាប្រព័ន្ធធ្វើឯកសារយកដីរដ្ឋនិងដីប្រជាពលរដ្ឋជនជាតិដើមភាគតិច ធ្វើជាកម្មសិទ្ធិនិងលក់ឲ្យឈ្មួញមិនការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋតូចតាច ការពារតែអ្នកមានលុយមានអំណាច» ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *