ព័ត៌មានជាតិ ព័ត៌មានរាយការណ៍

នគរបាលខេត្តព្រៃវែង បានចុះណែនាំផ្សព្វផ្សាយស្តីពីច្បាប់បង្ការ និងការពន្លត់អគ្គិភ័យ និងកន្លែងងាយរងគ្រោះ

ខេត្តព្រៃវែង ៖ នគរបាលខេត្តព្រៃវែង បានចុះណែនាំផ្សព្វផ្សាយស្តីពីច្បាប់ បង្ការ និងការពន្លត់អគ្គិភ័យ និងកន្លែងងាយរងគ្រោះ ដល់បណ្តា ស្ថានីយ៍ប្រេងឥន្ធនៈ ដេប៉ូប្រេងឥន្ធនៈ ផ្សារ និងទីតាំងមួយចំនួនទៀតដែលងាយ នឹងរងគ្រោះ ដើម្បីត្រួតពិនិត្យមើលលក្ខណៈបច្ចេកទេសលើការប្រើប្រាស់ក៏ដូចជាការទប់ស្កាត់បង្ការហានិភ័យនានាដែលកើតឡើងជាយថាហេតុ។

ក្រៅពីការចុះត្រួតពិនិត្យលើការប្រើប្រាស់លក្ខណៈបច្ចេកទេសការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានណែនាំអំពីច្បាប់គតិយុត្ត និងការទប់ស្កាត់គ្រោះអគ្គិភ័យដល់បណ្តាក្រុមហ៊ុន ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ខ្ពស់ កុំឱ្យមានការធ្វេសប្រហែលលើប្រពន្ធ័សុវត្ថិភាពផ្សេងៗដែលអាចកើតមានឡើងគ្រប់ពេលវេលា៕

adm

Leave a Reply

Your email address will not be published. Required fields are marked *