ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម សម្រេចយកថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃប្រារព្វពិធីក្រុងពាលីសាងសង់វិមានឯករាជ្យ

(ខេត្ដកំពង់ចាម)៖ បន្ទាប់ពីពិធីសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅព្រឹកថ្ងៃទី១ ខែឆ្នាំដដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការសិក្សាគម្រោងសាងសង់វិមានឯករាជ្យ ដែលមានទីតាំងស្ថិតនៅលើកំណាត់ផ្លូវទន្លេអុំ លើសួនសាធារណៈ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តកំពង់ចាម ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត, លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត,ដៃគូរអភិវឌ្ឍ រួមនឹងមន្ត្រីពាក់ព័ន្ធ ។

ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានសម្រេចយកថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃប្រារព្ធពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីធ្វើការសាងសង់វិមានឯករាជ្យ សម្រាប់ក្របខ័ណ្ឌខេត្តកំពង់ចាម ។ ហើយឯកឧត្តម អភិបាលខេត្ត បានស្នើឱ្យក្រុមហ៊ុនទទួលការ ធ្វើយ៉ាងណាសាងសង់ឱ្យត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីឱ្យសំណង់ជាប្រវត្តិសាស្ត្រមួយនេះ រួចរាល់ជាស្ថាពរមុនថ្ងៃបុណ្យឯករាជ្យជាតិឆ្នាំក្រោយ ៕ ដោយ៖ Chao Vong

adm

Leave a Reply

Your email address will not be published. Required fields are marked *