( ភ្នំពេញ)៖ សមត្ថកិច្ចបានបញ្ជូនស្ត្រីម្នាក់ដែលយកគ្រឿងញៀនជាច្រើនគ្រាប់ឱ្យប្តីកំពុងនៅកំដរអ្នកជំងឺក្នុងមណ្ឌលព្យាបាលកូវីដ១៩ទៅតុលាការភ្នំពេញដើម្បីចាត់ការទៅតាមច្បាប់។
ស្រ្តីដែលបញ្ជូនទៅតុលាការនោះឈ្មោះ គង់ សុភា អាយុ៣៦ឆ្នាំ។ស្ត្រីនោះត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីល្ងាច ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ។
ក្នុងនោះដកហូតបាន ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៤០គ្រាប់ សង្ស័យជាសារធាតុញៀនបំពង់កែវចំនួន១។
សូមបញ្ជាក់ថា បើយោងតាមមាត្រា៤០បទរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសាធារតុញៀនស្ថិតក្នុងតារាងទី១និងតារាងទី២ នៃច្បាប់ត្រួតពិនិត្យគ្រឿងញៀនត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល៕