ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបាន ធ្វើការឃាត់ខ្លួនជនបរទេស២នាក់ ដែលបានលួចឆ្លងដែនឆ្លងដែនខុសច្បាប់.!

(បាត់ដំបង)៖នគរបាលអន្តោប្រវេសន៍ខេត្ត បានស្រាវជ្រាវរកឃើញជនបរទេសចំនួន២នាក់ដែលឆ្លងដែនខុសច្បាប់ម្នាក់វិជ្ជមានកូវីដ-១៩នាំខ្លួនទៅព្យាបាល និងម្នាក់ទៀតរៀបចំបញ្ជូនអនុវត្តតាមច្បាប់ប្រទេស។

មន្ត្រីនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២១កម្លាំង ជំនាញបានរៀបចំបញ្ជូនជនជាតិម៉ាឡេស៊ីចំនួន២នាក់អនុវត្តតាមនីតិវិធី។ក្នុងនោះម្នាក់មានផ្ទុកជំងឺកូវីដ-១៩ ត្រូវបញ្ជូនទៅកាន់មណ្ឌលព្យាបាលក្នុងស្រុកសង្កែ និងម្នាក់ទៀតអវិជ្ជមានត្រូវនគរបាលទទួលបន្ទុកបានរៀបចំបញ្ជូនទៅអគ្គនាយកដ្ឋានអន្តប្រវេសន៍ក្រសួងមហាផ្ទៃ។

ជនបរទេសនេះឈ្មោះ TO LY ភេទប្រុស អាយុ ៣៨ឆ្នាំ និងឈ្មោះ HAL TONO ភេទប្រុស អាយុ ៣១ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ីទាំង ២នាក់មិនមានលិខិតឆ្លងដែនត្រឹមត្រូវ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *