ព័ត៌មានសន្តិសុខសង្គម

តុលាការកាត់ទោសរឿងស៊ីដាច់លុយ៧៦ម៉ឺនដុល្លារលើកទៅថ្ងៃទី១៦កក្កដាវិញហើយ..!

(ភ្នំពេញ)៖ លោកលិ សុខា ចៅក្រមជំនុំជម្រះតុលាការរាជធានីភ្នំពេញ បានលើកយកសំណុំរឿងស៊ីដាច់ប្រាក់៧៦ម៉ឺនដុល្លារក្នុងការរត់ការឱ្យជនជាតិចិន៣នាក់ចូលសញ្ជាតិខ្មែរ យកមកបើកសវនាការនាថ្ងៃទី ២៩មិថុនា ឆ្នាំ២០២១ នេះ។

នៅចំពោះមុខជនត្រូវចោទតែត្រូវលើកពេលប្រកាសសាលក្រមនៅថ្ងៃទី១៦ខែក្កដាខាងមុខវិញ។
ជនជាប់ចោទរូបនោះឈ្មោះ ស៊ិន ដាវុធ ភេទប្រុស អាយុ៤៦ ឆ្នាំ មានទីលំនៅផ្ទះលេខB១០ផ្លូវលំ ភូមិបឹងឈូក ក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជានាយកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន ហ្គោលវែល ។

នៅក្នុងអង្គសវនាការ ជនជាប់ចោទបានសារភាពថាខ្លួនពិតជាបានទទួលយកប្រាក់ពីដើមបណ្ដឹងចំនួនតែ៦០ម៉ឺនដុល្លារប៉ុណ្ណោះ មិនមែន ៧៦ម៉ឺនដូចគេចោទប្រកាន់ទេ ដើម្បីរត់ការចូលសញ្ជាតិឱ្យចិន៣នាក់ ។លុយនោះខ្លួនយកទៅពឹងគេបន្តឱ្យធ្វើកិច្ចការហើយតែមិនទាន់សម្រេច ក៏ត្រូវគេប្ដឹងតែម្ដង ។ក្នុងសណុំរឿងនេះដើមបណ្ដឹងរដ្ឋប្បវេណីបានទាមទារប្រាក់ដើមចំនួន ៧៦ម៉ឺនដុល្លារនិងជំងឺចិត្តសរុប១លានដុល្លារ ។


បើតាមពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីអំឡុងខែសីហា ឆ្នាំ២០១៩ ថៅកែចិនម្នាក់ជានាយកក្រុមហ៊ុន បានពឹងពាក់ឱ្យឈ្មោះ ស៊ិន ដាវុធ ដែលជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុន ហ្គោលវែលឱ្យជួយរត់ការដាក់ពាក្យសុំចូលសញ្ជាតិខ្មែរឱ្យជនជាតិចិន៣ នាក់។ ក្នុងនោះមានប្រុស២ នាក់នឹងស្ត្រីម្នាក់ ជាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននោះ ។
បន្ទាប់មកឈ្មោះ ស៊ិន ដាវុធ

បានតម្រូវឱ្យថៅកែចិន ប្រគល់ប្រាក់ចំនួន៧៦ម៉ឺនដុល្លារអាមេរិក មកឱ្យគេ(ស៊ិន ដាវុធ)ដើម្បីយកទៅរត់ការដាក់ពាក្យសុំចូលសញ្ជាតិខ្មែរនោះ ហើយបានសន្យាជាមួយគ្នាថា ក្នុង រយៈពេល៩០ថ្ងៃ ទើបចេញលទ្ធផល ។

គួរបញ្ជាក់ថានៅពេលនិយាយត្រូវរ៉ូវគ្នាហើយថៅកែចិនជានាយកក្រុមហ៊ុនបានប្រគល់សែក១០ សន្លឹករបស់ធនាគារសហពាណិជ្ជ.ក.អ មានទឹក ប្រាក់សុរបចំនួន៧៦ ម៉ឺនដុល្លារអាមេរិកឱ្យ ទៅឈ្មោះ ស៊ិន ដាវុធ ដើម្បីធ្វើកិច្ចការងារនេះ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *