ព័ត៌មានជាតិ

ចឹងតើ! បានលោក ចាន់ ណា ធ្វើសកម្មភាពដឹកបទល្មើសព្រៃឈើមិនមានជំនាញណាហ៊ានបង្រ្កាប!

(សៀមរាប)៖សកម្មភាពដឹកបទល្មើសព្រៃឈើរបស់លោក ចាន់ ណា

បានដឹកជារៀងរាល់ថ្ងៃ តែមិនមានមន្ត្រីជំនាញណាបង្ក្រាបនោះទេជាក់ស្ដែងនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ អ្នកសារព័ត៌មានបានចុះយករូបភាព ដឹកបទល្មើសព្រៃឈើទាំងថ្ងៃ យកមកចែកចាយដាក់តាមដេប៉ូ នៅកណ្ដាលក្រុងសៀមរាប គេមិនឃើញមាន
មន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាបង្ក្រាប សង្ស័យមានភាគហ៊ុនជាមួយមេឈ្មួញដឹកបទល្មើសព្រៃឈើទេដឹង។

តាមការឲ្យដឹងពីមន្ត្រីជំនាញតូចតាចបានខ្សឹបប្រាប់ថា៖ លោកចាន់ណា ជាប្អូនធម៌របស់លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប និងលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានជាមិនមានមន្ត្រីជំនាញណា ហ៊ានប៉ះលោក ចាន់ណា ទេ។

លោក ចាន់ណា គឺជាឈ្មួញឈើដ៏ល្បីប្រចាំខេត្តសៀមរាប ហើយក៏ជាប្អូនធម៍របស់លោក ម៉ុង ប៊ុនលីម និងលោក ទាគឹមសុទ្ធ ទើបមានអំណាចខ្លាំង ធ្វើសកម្មភាពដឹកបទល្មើសព្រៃឈើមិនខ្លាចញញើតនឹងច្បាប់ឡើយ ដោយសារអាងខ្នងលោក ម៉ុងប៊ុនលីម និងលោក ទា គឹមសុទ្ធ អញ្ចឹងតើបានសកម្មភាពរបស់លោក ចាន់ ណា ធ្វើចរាចរណ៍ដឹកបទល្មើស
ព្រៃឈើបានយ៉ាងរលូន។

បញ្ហារឿងរ៉ាវខាងលើសារព័ត៌មានយើងខ្ញុំមិនអាចសុំការបំភ្លឺរឺបកស្រាយពីខាងអាជ្ញាធរពាក់ព័ន្វបានទេ។

ហើយសារព័ត៌មានយើងរងចាំបកស្រាយបំភ្លឺជូនវិញរៀងរាល់ម៉ោងធ្វើការ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *